ព័ត៌មាន

គួរឲ្យទាក់ទាញជាមួយកម្រាស់ដ៏ស្ថើងនៃ Huawei Ascend P6

         ទូរស័ព្ទ Huawei Ascend P6 ជា​ស្មា​ត​ហ្វូ​ន​ដ៏​ស្រស់ស្អាត​និង​គួរ​ឲ្យ​ទាក់ទាញ​ជាទីបំផុត ដោយ​វា​ត្រូវបាន​រចនា​ឡើងមក​ជាមួយ​កម្រាស់​ដ៏​ស្ថើ​ង និង សាក​សម​បំផុត​គួរ​មាននៅ​ក្នុង​ដៃ។

         ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Ascend P6 នឹងត្រូវ​ចេញលក់​នៅ​ខែ កក្កដា ខាងមុខ​នេះហើយ ដោយមាន​បំពាក់​មកជា​មួយ កម្រិត​អេក្រង់ 4.7 អ៊ីង មាន Resolution: 1280 x 720 pixels, ដង់ស៊ីតេ 312 ភិ​ច​សែ​ល​ក្នុង​មួយ​អ៊ីង ដើរ​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍ Huawei K3V2 Quad Core Processor មាន​ល្បឿន 1.5GHz, មាន Internal Storage ទំហំ 8GB ប៉ុន្តែ​អាច​បន្ថែម Storage បាន​ដល់​ទៅ 32GB តាមរយៈ MicroSD Card Slot។

       សម្រាប់​មុខងារ​កាមេរ៉ា​វិញ ត្រូវបាន​រចនា​ឡើងមក​ជាមួយ ផ្នែក​ខាងក្រោយ​ទំហំ ៨ មេ​ហ្គា​ភិ​ច​សែ​ល អាច Capture Video ក្នុង​កម្រិត 1080P និង​ផ្នែក​ខាងមុខ​សម្រាប់ Video Chat ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល ហើយ​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​វិញ វា​ដំណើរការ​ជាមួយ Android 4.2.2 Jelly Bean។

      ដោយឡែក សម្រាប់​តម្លៃ​នៃ Huawei Ascend P6 វិញ ត្រូវបាន​កំណត់ដោយ Huawei ក្នុងតម្លៃ ៣៨០ ផោន ឬ ៥៨០  ដុល្លារ។គួរ​បញ្ជាក់ថា សម្រាប់​នៃ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​រូបនេះ មានការ​ប្រែប្រួល​អាស្រ័យ​នឹង​តំបន់ និង ក្រុមហ៊ុន​ដែល​ទទួលយក​លក់​បន្ត៕

      ប្រភពៈ androidauthority