ព័ត៌មាន

លឺថា Motorola គិតចង់បញ្ជូនស្មាតហ្វូនស៊េរីថ្មីពីរម៉ូដែលទៅឲ្យ Verizon

       សម្រាប់​ពេលនេះ ក្រុមហ៊ុន Motorola ហាក់បីដូចជា មាន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល ដែល​បម្រុង​នឹង​ដឹកជញ្ជូន​ទៅកាន់​ក្រុមហ៊ុន Verizon Wireless នាពេលឆាប់ៗនេះ។

      យោងតាម​ប្រភពព័ត៌មាន​មកពី @evleaks បានបញ្ជាក់​ឲ្យ​ដឹងថា Motorola មាន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល​ដែលមាន​ឈ្មោះថា Motorola Droid RAZR Ultra និង Motorola Droid RAZR M Ultra ដែល​នឹងត្រូវ​បញ្ជូន​ទៅកាន់ Verizon Wireless នាពេល​ខាងមុខនេះ ប៉ុន្តែ​ពុំមាន​ព័ត៌មាន​លម្អិត​ទាំងឡាយណា បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការចេញលក់​នោះទេ។

      ដូច្នេះ​នៅពេលណា​ដែលមាន​ព័ត៌មាន​លម្អិត យើង​នឹង​ជម្រាបជូន​លោកអ្នក​ជាមិនខាន ហើយ​យើង​ចូលរួម​ធ្វើការ​រងចាំ​ជាមួយគ្នា៕

      ប្រភពៈ Ubergizmo