ព័ត៌មាន

HTC One ពណ៍ក្រហមឆ្អៅជិតចេញលក់ហើយ!

       ដោយសារតែ​ទូរស័ព្ទ HTC One ជា​ទូរស័ព្ទ​ដែល​ឈានមុខ​គេ​របស់​ក្រុមហ៊ុន HTC ទើប​ក្រុមហ៊ុន HTC នាពេលនេះ បាន​ផលិត​នូវ Version នៃ HTC One ពណ៍​ក្រហមឆ្អៅ ដែលមាន​បង្ហាញ​ដូច​រូប។

      ទូរស័ព្ទ HTC One ពណ៍​ក្រហមឆ្អៅ មានការ​រចនា​ឡើង​ស្របទៅតាម​លក្ខណៈពិសេស​នៃ HTC One ធម្មតា​ដែរ ដោយ​វា​មានមក​ជាមួយ អេក្រង់​ប្រភេទ Full HD Display ទំហំ 4.7 inch ជាមួយ Resolution: 1920 x 1080 pixels ដើរ​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍ Quad Core 1.7GHz Qualcomm Snapdragon 600 Processor , RAM 2GB, Built in Storage មាន 32GB និង 64GB និង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា Ultrapixel Camera ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android Jelly Bean។

      ចំពោះ​កាលបរិច្ឆេទ​ចេញលក់​នូវ​ស្មា​ត​ហ្វូ​ន HTC One ពណ៍​ក្រហមឆ្អៅ​ខាងលើនេះ នឹងមាន​លក់​នៅ​ពាក់​កណ្តាលខែ កក្កដា នៅ Phones4U Retailer លើ​ទីផ្សារ​ចក្រភព​អង់គ្លេស៕

      ប្រភពៈ HTC