ព័ត៌មាន

Tablet ស៊េរីថ្មីសម្រាប់ក្មេងៗបំពាក់ដោយ Tegra 3 Processor

       ក្រុមហ៊ុន Nabi ដែលជា​ក្រុមហ៊ុន​តែងតែ​ផលិត​នូវ Tablet សម្រាប់ក្មេងៗ នៅថ្ងៃនេះ​បាន​ផលិត​នូវ Tablet ស៊េរី​ថ្មី​ទៀតហើយ មាន​ឈ្មោះថា Nabi Jr Tablet ដោយ​ចេញលក់​ក្នុងតម្លៃ ១៤០ ដុល្លារ។

       Nabi Jr Tablet សម្រាប់ក្មេងៗ មាន​បំពាក់​មកជា​មួយ អេក្រង់​ប្រភេទ Multitouch Screen ជាមួយ  Resolution: 800 x 480 pixels និង បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍ NVIDIA Tegra 3 Quad Core Processor  ដែល​អាច Support ជាមួយ RAM 1GB ព្រមទាំង​មាន Internal Storage ទំហំ 16GB។

      លក្ខណៈពិសេស​បន្ថែម​ដែល​មានមក​ជាមួយ Nabi Jr Tablet រួមមាន កម្រិត​កាមេរ៉ា​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល ដំណើរការ​ជាមួយ Android 4.1 Jelly Bean រីឯ​ការតភ្ជាប់​វិញ រួមមាន Wi-Fi, Bluetooth 3.0 និង​មាន MicroSD Card Slot ចំនួន​មួយ​សម្រាប់​បន្ថែម​ទំហំ Storage។

      ចំពោះ​អស់លោកអ្នក​ដែលមាន​បំណង​ចង់​ទិញ​ឲ្យក្មេងៗ លោកអ្នក​ពុំ​ចាំបាច់​ព្រួយ​បារ​ម្ម ខ្លាច​ប្រើ​ទៅ​ធ្លាក់​ឆាប់​ខូច​នោះទេ គឺ​វា​ត្រូវបាន​រចនា​ឡើង​ដោយមាន​ស្រោប​ដោយ Protector ធ្វើ​ពី​ជ័រ​តែម្តង៕

      ប្រភពៈ Liliputing