ព័ត៌មាន

Galaxy S4 Google Edition មានដាក់លក់លើ Google Play នៅ US

​​​​​       ក្រុមហ៊ុន Samsung និង Google កាលពី​ខែ មុន បានប្រកាស​ផ្សព្វផ្សាយ​ពី​ទូរស័ព្ទ Galaxy S4 Google Edition ហើយ​ឥឡូវនេះ វា​មាន​ដាក់លក់​នៅលើ Google Play Store នៅ​សហរដ្ឋអាមេរិក​ហើយ។

       ទូរស័ព្ទ Galaxy S4 Google Edition មាន​ដាក់លក់​នៅលើ Google Play Store នៅ​សហរដ្ឋអាមេរិក​ជាមួយ​តម្លៃ ៦៤៩ ដុល្លារ ដោយ​វា​ត្រូវបាន​រចនា​ឡើង​ដោយ​យក​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android និង ចាប់យក​បទពិសោធន៍​តាម​គម្រូ​របស់ Google Nexus។

       មុខងារ​ពិសេស​នៃ​ទូរស័ព្ទ​Samsung Galaxy S4 Google Edition គឺថា​មាន​លក្ខណៈពិសេស​នៃ Hardware ដូចគ្នា​នឹង​ម៉ូ​ដែល Original ដែរ ដោយ​មានមក​ជាមួយ អង្គ​ប្រតិបត្តិ​ការណ៍ Quad Core 1.9GHz Qualcomm Snapdragon 600 Processor  ដំណើរការ​ជាមួយ Android 4.2.2 Jelly Bean និង មាន​កម្រិត​អេក្រង់ 5 inch ជា​ប្រភេទ Full HD Super AMOLED Display ជាមួយ Resolution: 1920 x 1080 pixels។

       សម្រាប់​លក្ខណៈពិសេស​បន្ថែម​លើស​នេះ​ទៅទៀត​រួមមាន កម្រិត​កាមេរ៉ា​ខាងក្រោយ​ទំហំ 13 មេ​ហ្គា​ភិ​ច​សែ​ល និង ខាងមុខ​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល  ថាមពល​ថ្ម​កាន់​បាន 2600 mAh និង​មាន Storage បី​ជម្រើស​គឺ​16GB 32GB និង 64GB ហើយ​វា​ក៏មាន MicroSD Card Slot ចំនួន​មួយ​ផងដែរ៕

        ប្រភពៈ intomobile