ព័ត៌មាន

Android 5.0 Key Lime Pie នឹងដាក់ឲ្យដំណើរការនៅរដូវស្លឹកឈើជ្រុះ

       ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 5.0 Key Lime Pie ជំនាន់​ចុងក្រោយ​របស់ Google ដែល​ដំណើរការ​នៅលើ​ពពួក Mobile Devices កាលពីមុន​ល្បី​ថា នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ខែ តុលា ប៉ុន្តែ​ឥឡូវនេះ ស្រាប់តែ​លឺ​ទៀតហើយ​ថា ដាក់​ឲ្យ​ដំណើរការ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ។

        យោងតាម​ប្រភពព័ត៌មាន​ដែល​ទើបតែ​ចុះផ្សាយ​នាពេលថ្មីៗនេះ​បានបញ្ជាក់​ឲ្យ​ដឹងថា ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 5.0 Key Lime Pie ត្រូវបាន Develop ឡើង​ដោយមាន​មុខងារ  Support ទៅនឹង Devices ម៉ូ​ដែលទាបៗក៏បាន។

       កាលពីមុន យើង​លឺថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែលមាន RAM ទំហំ 512MB អាច​ទទួលបាន​នូវ​ការ Update Android 5.0 Key Lime Pie ដែល​អាចជួយ​កាត់បន្ថយ​នូវ Android fragmentation បាន ហើយ​រាល់​ព័ត៌មាន​លម្អិត​ជា​ផ្លូវការ នៅពេល​មានការ​បង្ហាញ​លើក​ក្រោយ​ទៀត យើង​នឹង​ជម្រាបជូន​លោកអ្នក​ជាក់​ជាមិនខាន៕

        ប្រភពៈ Unwire