ព័ត៌មាន

Firefox OS Tablets អាចនឹងចេញលក់នាពេលឆាប់ៗនេះ!

      យោងតាម​ប្រភពព័ត៌មាន​មកពី PCWorld បានបង្ហាញ​ឲ្យ​ដឹងថា ផលិតផល Tablet ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Firefox OS គឺ​ជិត​បង្ហាញខ្លួន​នាពេលឆាប់ៗខាងមុខ​នេះហើយ។

      កាលពី​ខែ​មុន លោកអ្នក​បានដឹង​ស្រាប់​ហើយ​ថា ក្រុមហ៊ុន Mozilla បានបង្ហាញ​ពី​ផលិតផល Tablet ដែល​ត្រូវបាន​សហការ​ផលិតឡើង​ជាមួយ​ក្រុមហ៊ុន Foxconn សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Firefox OS។ ជាមួយគ្នានេះដែរ Foxconn សព្វថ្ងៃនេះ​កំពុងតែ​ជួល​វិស្វករ​ជំនាញ​ចំនួន 3000 នាក់​ដើម្បី​ចូល​បម្រើ​ការងារ Develop HTML 5 នៅលើ Firefox OS។

     គួរបញ្ជាក់​ផងដែរ​ថា​សម្រាប់​កាលបរិច្ឆេទ​បញ្ចេញ​លក់​នូវ​ផលិតផល Firefox OS Tablet  ត្រូវបាន​គេ​សង្ឃឹមថា មិនយូរ​មិនឆាប់​ទេ ពីព្រោះ​អី នៅ​ថ្ងៃស្អែក​នេះ យើង​នឹង​ឃើញ​ការផ្សព្វផ្សាយ​ចេញលក់​នូវ Firefox OS Smartphone លើ​ទីផ្សារ​អេ​ស្ប៉ា​ញ​ជាក់​ជាមិនខាន៕

      ប្រភពៈ intomobile