ព័ត៌មាន

ល្បីថា ក្រុមហ៊ុន HP កំពុងសំងំផលិតស្មាតហ្វូនស៊េរីថ្មី

       សម្រាប់​ក្រុមហ៊ុន HP នាពេលនេះ ត្រូវបាន​គេ​ដឹងថា កំពុងតែ​សំងំ​ផលិត​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយ សម្រាប់​បង្ហាញ​លើ​ទីផ្សារ​ម្តងទៀត ប៉ុន្តែ​ពុំទាន់​មាន​បង្ហាញ​ពី​លក្ខណៈពិសេស​និង​កាលបរិច្ឆេទ​នៅឡើយ​ទេ។

       យោងតាម​ប្រសាសន៍​របស់លោក Yam Su Yin ដែលជា​អគ្គនាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន HP ប្រចាំ​តំបន់​អាស៊ី​បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន HP កំពុងតែ​សំងំ​ផលិត​នូវ​ស្មា​ត​ហ្វូ​ន​មួយ​ម៉ូ​ដែល ដែល​ពុំទាន់​ដឹងថា វា​ជា​ស្មា​ត​ហ្វូ​ន​ដំណើរការ​ជាមួយ Android ឬក៏ Windows Phone នោះទេ។

       ដូច្នេះ អតិថិជន​ទាំងអស់​របស់ HP សូម​ធ្វើការ​រងចាំ​ទាំងអស់គ្នា ទម្រាំ​តែ​ព័ត៌មាន​នោះ​ចេញផ្សាយ យើង​នឹង​ជម្រាបជូន​លោកអ្នក​ទាំងអស់គ្នា​ឲ្យ​បាន​ជ្រាប៕

       ប្រភពៈ geeky gadgets