ព័ត៌មាន

Windows 8 សម្រេចបាន 5.10 ភាគរយនៃចំណែកទីផ្សារ

       តាម​ប្រភពព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នា​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា ចំណែក​ទីផ្សារ​នៃ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Windows 8 ជំនាន់​ចុងក្រោយ​របស់ Microsoft សម្រាប់​ពាក់កណ្តាល​ឆ្នាំ ២០១៣ នេះ មានការ​ប្រែប្រួល​ដល់​ទៅ 5.10 ភាគរយ​នៃ​ចំណែក​ទីផ្សារ។

      នៅក្នុង​អំឡុង​ខែ មិថុនា ឆ្នាំ ២០១៣ បើតាម​ទូរលេខ​ដែល​ទទួល​បានមកពី​ប្រភព​ស្រាវជ្រាវ  Net Application Data Collection  បង្ហាញ​ឲ្យ​ដឹងថា ការប្រើប្រាស់ Windows 8 មានការ​កើនឡើង​ដល់​ទៅ 0.83 ភាគរយ ដោយ​កើន​ពី 4.27  ទៅ 5.10 ភាគរយ។ដោយឡែក សម្រាប់ Windows 7 វិញ មានការ​ថយចុះ 0.48 ភាគរយ ពី 44.85 ទៅ 44.37 ភាគរយ។

     គួរ​បញ្ជាក់ថា សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ OS X មាន​កំណើន 0.13 ភាគរយ និង Linux មាន​កំណើន 0.02 ភាគរយ៕

      ប្រភពៈ Net Application