ព័ត៌មាន

Microsoft Surface Pro 256 GB Tablet ចេញលក់នៅ US ក្នុងពេលឆាប់ៗនេះ

        សម្រាប់​ផលិតផល Microsoft Surface Pro Tablet ទំហំ 256GB ស៊េរី​ថ្មី​របស់ Microsoft  ថ្មីៗនេះ​ត្រូវបាន​ចេញលក់​នៅលើ​ទីផ្សារ​ជប៉ុន ហើយ​ឥឡូវ វា​កំពុងតែ​ធ្វើដំណើរ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ហើយ។

        Microsoft Surface Pro 256GB នឹង​ទៅដល់​ទីផ្សារ US ក្នុងពេលឆាប់ៗនេះ ជាមួយ​តម្លៃ ១២០០ ដុល្លារ ដោយមាន​បំពាក់​មកជា​មួយ អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Intel Core i5-3317U Ivy Bridge Processor ដែល​អាច Support ទៅនឹង RAM 4GB និង អេក្រង់ 10.6 inch ប្រភេទ Capacitive Touchscreen ជាមួយ Resolution: 1920 x 1080 pixels។

       លក្ខណៈពិសេស​បន្ថែម​លើស​នេះ​ទៅទៀត គឺថា វា​ត្រូវបាន​រចនា​ឡើង​ដោយ​មានមក​ជាមួយ Intel HD 4000 Graphics, WiFi និង Bluetooth Connectivity ព្រមទាំង​ប្រើប្រាស់​បច្ចេកវិទ្យា Active Digitiser ដែល Support ទៅនឹង​ការប្រើប្រាស់ ម្រាមដៃ ឬក៏ Digital Pen៕

      ប្រភពៈ Liliputing