ព័ត៌មាន

Skype សម្រាប់ Android 4.0 បានបន្ថែម Streamlined ថ្មី

         នៅ​ស​ប្តា​ហិ៍​នេះ​ក្រុមហ៊ុន Microsoft បានចាប់ផ្តើម​ដំណើរការ Skype Services ដែល​ត្រូវ​ប្រកាស​ឲ្យ​User Android ទាញយក​មកប្រើប្រាស់ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ Microsoft នឹង​ចាប់ផ្តើម Version Skype នេះ​សម្រាប់តែ Android 4.0 ប៉ុណ្ណោះ។បើតាម​គេហទំព័រ geeky បាន​ប្រាប់ថា Skype សម្រាប់ Android 4.0 មាន​ផ្តល់នូវ Streamline Version ត្រូវ​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ដំណើរការ Android ជំនាន់​ក្រោយនេះ។

         សម្រាប់ Skype ដែលមាន​បញ្ចូល​ក្នុង Android 4.0 វា​មាន​បំពាក់​នូវ Feature មួយចំនួន​ដូចជា Separate Taps ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចូលទៅ​កាន់ Conversations Content និង Favourites ហើយ​លើសពីនេះ​ទៀត Microsoft ក៏បាន​បន្ថែម​សមាសភាព Attack File និង Video Messages ក្នុង Skype សម្រាប់ Android Application និង Slicker ដែល​ទើបតែ​រចនា​ថ្មី។

         ជាមួយគ្នានេះ Microsoft Skype សម្រាប់ Android 4.0 អ្នក​អាច​ទាញយក​ពី Google Play Store បាន​ដោយ​ឥតគិតថ្លៃ៕

         ប្រភពៈ phonerena