ព័ត៌មាន

Pantech នាំយកស្មាតហ្វូនពីរម៉ូដែលទៅកាន់ទីផ្សារតៃវ៉ាន់

         ក្រុមហ៊ុន Pantech ក្រោយពី​បាន​បញ្ចេញ​លក់​នូវ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​នៅក្នុង​ប្រទេស ហុង កុង និង កូរ៉េខាងត្បូង​កន្លងមក ឥឡូវនេះ ថែមទាំង​បានរៀបចំ​ដឹកជញ្ជូន​ទូរស័ព្ទ​របស់ខ្លួន​ពីរ​ម៉ូ​ដែល​ទៅកាន់​ទីផ្សារ​តៃវ៉ាន់។

        ទូរស័ព្ទ​ទាំងពីរ​ម៉ូ​ដែល ដែល​ដឹកជញ្ជូន​បញ្ចេញ​លក់​នៅលើ​ទីផ្សារ តៃវ៉ាន់ រួមមាន Pantech Vega Q និង Pantech Vega No.6។ សម្រាប់​ម៉ូ​ដែល Vega Q ជា​ម៉ូ​ដែល​ដែល​ធន់​នឹង​ស្ថាន​ភាពជ្រាបទឹក និង​បង្កប់​មកជា​មួយ កម្រិត​អេក្រង់ 4.3 inch 720p HD Screen, កម្រិត​កាមេរ៉ា​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Dual Core Processor មាន​ល្បឿន 1.5GHz,RAM 1GB, Storage 16GB ហើយ​វា​នឹង​បាន​គេ​ដាក់លក់​ក្នុងតម្លៃ​ប្រហែលជា ៣៨០ ដុល្លារ។

       ដោយឡែក សម្រាប់​ម៉ូ​ដែល Vega No.6 លោកអ្នក​ធ្លាប់​បានដឹង​ពី​លក្ខណៈពិសេស​របស់​វា​ម្តង​ហើយ ដែល​កាលពីមុន​បាន​បង្ហាញថា វា​ជា​ប្រភេទ Phablet ជាមួយ​ទំហំ អេក្រង់ 5.9 inch Full HD Screen, កម្រិត​កាមេរ៉ា​ខាងក្រោយ​ទំហំ 13 មេ​ហ្គា​ភិ​ច​សែ​ល និង ខាងមុខ 2 មេ​ហ្គា​ភិ​ច​សែ​ល ហើយ​ដើរ​ដោយ Qualcomm Quad Core Processor ដែល Support ជាមួយ RAM ទំហំ 2GB, Internal Storage ទំហំ 32GB ថែមទាំង​មាន MicroSD Card សម្រាប់​បន្ថែម​ទំហំ Storage បាន​ច្រើន​ទៀតផង៕

       ប្រភពៈ intomobile