ព័ត៌មាន

បែកធ្លាយលក្ខណៈខ្លះៗនៃ BlackBerry 9720

        កាលពីមុន ក្រុមហ៊ុន BlackBerry បាន​និយាយថា ក្រុមហ៊ុន​របស់ខ្លួន​នឹង​ចេញលក់​នូវ BlackBerry 7 Smartphone នៅ​ចុងឆ្នាំ ២០១៣ នេះ។ ឥឡូវ​ស្រាប់តែ​ពេលនេះ​មាន​រូបភាព​និង​លក្ខណៈពិសេស​ត្រូវបាន​បែកធ្លាយ​ថា​ជា BlackBerry 9720។

        BlackBerry 9720 ជា​ស្មា​ត​ហ្វូ​ន​ដំណើរការ​ជាមួយ BlackBerry 7 OS បំពាក់​ដោយ QWERTY Keyboard ស្រដៀង​ទៅនឹង BlackBerry Q5 ដែលជា BlackBerry 10 Device ដែរ។

       គួរ​បញ្ជាក់ថា ទូរស័ព្ទ BlackBerry 9720 ត្រូវបាន​រចនា​ឡើង​ដោយ​មានមក​ជាមួយ BBM Button, 3G, JS1 Battery និង RAM ទំហំ 105.8MB ហើយ​លក្ខណៈពិសេសផ្សេងៗទៀត យើង​ក៏​អត់​ទាន់​ដឹង​នៅឡើយ​ដែរ៕

        ប្រភពៈ geeky gadgets