ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មីរបស់ Micromax ចេញលក់នៅក្នុងប្រទេសឥណ្ឌា

        ក្រុមហ៊ុន Micromax នៅថ្ងៃនេះ​បានប្រកាស​ផ្សព្វផ្សាយ​ចេញលក់​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយ​មាន​ឈ្មោះថា Micromax Canvas 4 សម្រាប់​ទីផ្សារ​ប្រទេស​ឥណ្ឌា​ក្នុងតម្លៃ ២៩៥ ដុល្លារ។

       សម្រាប់​មុខងារពិសេសៗដែលមាន​បំពាក់​មកជា​មួយ Micromax Canavas 4 ជំនាន់​ថ្មី​នេះ​រួមមាន កម្រិត​អេក្រង់​ប្រភេទ HD Display ទំហំ 5 inch ជាមួយ Resolution: 1280 x 720 pixels ដើរ​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍ Quad Core 1.2GHz Processor និង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.2 Jelly Bean ទៀតផង។

      ចំពោះ​ការ​រចនា​ឡើង​នៃ​កម្រិត​កាមេរ៉ា​វិញ គឺថា​នៅ​ផ្នែក​ខាងក្រោយ​មាន​ទំហំ ១៣ មេ​ហ្គា​ភិ​ច​សែ​ល សម្រាប់​ថតរូប​និង​ថត​វីដេអូ និង កម្រិត​ខាងមុខ​ទំហំ ៥ មេ​ហ្គា​ភិ​ច​សែ​ល សម្រាប់ Video Call។ម្យ៉ាងវិញទៀត Canavas 4 ក៏ត្រូវ​បាន​រចនា​ឡើង​ដោយមាន​កន្លែង​ដោត​ស៊ីម​កាត​ចំនួន​ពីរ​ផងដែរ ថែមទាំង​ថាមពល​ថ្ម​ផ្ទុក​បាន 2000mAh៕

      ប្រភពៈ GSM Arena