ព័ត៌មាន

Samsung Galaxy Tab 3 បានមកដល់ទឹកដីអាមេរិកហើយ!

        បច្ចុប្បន្ននេះ​នៅ​អាមេរិក មាន​ក្រុមហ៊ុន​ជាច្រើន​កំពុងតែធ្វើការ​ប្រកួតប្រជែង​ក្នុងការ​បញ្ចេញ​លក់ ឧបករណ៍​របស់ខ្លួន​ទៅលើ​ទីផ្សារ។

       ដោយឡែក​ក្រុមហ៊ុន Samsung វិញ​ក៏បាន​បញ្ចេញ​លក់ Samsung Galaxy Tab 3 ទាំង ៣ Model នៅ​ទីផ្សារ​អាមេរិក ហើយ​ទាំងនោះ​មាន Galaxy Tab 3 ទំហំ 7.0 Inch, 8.0 Inch និង 10.1 Inch ។

      តាម​ការចេញផ្សាយ​រប​ស់​គេហទំព័រ geeky បាន​ឲ្យ​ដឹងថា Samsung Galaxy Tab 3 មានតម្លៃ ១៩៩ ដុល្លារ សម្រាប់​ទំហំ 7 Inch Display ជាមួយ 1024 x 600 Pixels Resolution នឹង​អង្គ​ប្រតិបត្តិការ Dual Core, Built In Storage 8GB និង​ប្រព័ន្ធ​ដំណើរការ Android 4.1 Jelly Bean ។

      ចំណែក Galaxy Tab 3 ដែលមាន​ទំហំ 8.0 Inch ក្នុងតម្លៃ ២៩៩ ដុល្លារ មាន​តម្លើង​នូវ Resolution 1280 x 800 Pixels ជាមួយ​អង្គ​ប្រតិបត្តិការ Dual Core 1.5GHz រួមទាំង​កាមេរ៉ា​ 5 Megapixels ព្រមទាំង​ប្រព័ន្ធ​ដំណើរការ Android 4.2 Jelly Bean ។

      សម្រាប់ Samsung Galaxy Tab 3 វិញ មានតម្លៃ ៣៩៩ ដុល្លារ បាន​តម្លើង​នូវ​អេក្រង់ 10.1 Inch Display ជាមួយ Resolution 1280 x 800 Pixels ហើយ អង្គ​ប្រតិបត្តិការ Intel Atom ជាមួយ​ល្បឿន 1.6GHz Clock Speed ។

      គួរ​បញ្ជាក់ថា សម្រាប់ 3 Model ខាងលើនេះ​ក្រុមហ៊ុន Samsung នឹង​ចាប់ផ្តើម​ដំណើរការ​បញ្ចេញ​លក់​ក្នុង​ទឹកដី​អាមេរិក៕

      ប្រភពៈ​geeky-gadgets