ព័ត៌មាន

Vodafone ចេញលក់ Huawei Ascend Mate នៅខែនេះហើយ!

​​​​​​​        ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Vodafone នៅ​ចក្រភព​អង់គ្លេស​នៅថ្ងៃនេះ​បានប្រកាស​ផ្សព្វផ្សាយ​ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei Ascend Mate នឹង​ចេញលក់​ជាមួយនឹង​បណ្តាញ Network របស់ខ្លួន​នៅ​ខែ​នេះហើយ ប៉ុន្តែ​មិនដឹង​នៅ​ថ្ងៃទី​ប៉ុន្មាន​ឲ្យ​ច្បាស់​នោះទេ។

       ចំពោះ​មុខងារពិសេសៗដែលមាន​បំពាក់​មកជា​មួយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​រូបនេះ យើង​ធ្លាប់បាន​រៀបរាប់​ជូន​ម្តង​រួចទៅហើយ ប៉ុន្តែ​ឥឡូវនេះ​សូម​ធ្វើការ​ជម្រាបជូន​ម្តងទៀត​ដើម្បី​យល់បាន​កាន់តែច្រើន។គុណសម្បត្តិ​បច្ចេកទេស​ដែល​បំពាក់​នៅលើ​ស្មា​ត​ហ្វូ​ន Optimus G Pro រួមមាន កម្រិត​អេក្រង់​ប្រភេទ IPS LCD Display ទំហំ 6.1 inch ជាមួយនឹង Resolution: 1280 x 720 pixels មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Quad Core Processor មាន​ល្បឿន 1.5GHz និង ថាមពល​ថ្ម​ផ្ទុក​បាន 4050mAh។

      សម្រាប់​ការ​រចនា​ឡើង​នៃ​កាមេរ៉ា​វិញ គឺថា ផ្នែក​ខាងមុខ​មាន​កម្រិត​កាមេរ៉ា​ទំហំ ១ មេ​ហ្គា​ភិ​ច​សែ​ល សម្រាប់ Video Chat និង ខាងក្រោយ​ទំហំ ៨ មេ​ហ្គា​ភិ​ច​សែ​ល សម្រាប់​ថតរូប​និង​ថត​វីដេអូ។រាល់​ព័ត៌មាន​លម្អិត​បន្ថែម លោកអ្នក​ចូលទៅ​ទស្សនា​តាមរយៈ​គេហទំព័រ Vodafone ផ្ទាល់​តែម្តង៕

     ប្រភពៈ geeky gadgets