ព័ត៌មាន

LG Optimus G Pro ល្បីថា ធ្វើដំណើរទៅកាន់ Verizon

​​​​​​​​         ទូរស័ព្ទ LG Optimus G Pro ជា​ទូរស័ព្ទ​ដែល​ពេញនិយម​និង​ឈានមុខ​គេ​របស់ LG ដែលមាន​លក់​នៅ AT&T ទីផ្សារ​សហរដ្ឋអាមេរិក ហើយ​នាពេលនេះ លឺថា ស្មា​ត​ហ្វូ​ន​រូបនេះ​កំពុងធ្វើដំណើរ​ទៅកាន់ Verizon Wireless ហើយ។

        យោងតាម​ប្រភពព័ត៌មាន​មកពី Blog of Mobile បានបញ្ជាក់​ឲ្យ​ដឹងថា ទូរស័ព្ទ LG Optimus G Pro មាន​បំពាក់​មកជា​មួយ កម្រិត​អេក្រង់​ប្រភេទ FULL HD IPS Display ទំហំ 5.5 inch ជាមួយ Resolution: 1920 x 1080 pixels ដើរ​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍ Quad Core Qualcomm Snapdragon 600 Processo មាន​ល្បឿន 1.7GHz និង RAM ទំហំ 2GB។

       សម្រាប់​ផ្នែក​កាមេរ៉ា​វិញ ត្រូវបាន​រចនា​ឡើងជា​មួយកម្រិត​ខាងក្រោយ​និង​ខាងមុខ ដែល​ខាងមុខ​មាន​ទំហំ 2.1 មេ​ហ្គា​ភិ​ច​សែ​ល ឯ​ផ្នែក​ខាងក្រោយ​ពុំ​ឃើញ​មាន​បង្ហាញ​នោះទេ ហើយ​រាល់​ព័ត៌មាន​លម្អិត​បន្ថែម យើង​នឹង​ជម្រាបជូន​លោកអ្នក​នៅពេលក្រោយៗទៀត៕

       ប្រភពៈ Blog of Mobile