ព័ត៌មាន

Lumia 520 ជាស្មាតហ្វូនពេញនិយមបំផុតសម្រាប់ Nokia

        យោងតាម​ប្រភពព័ត៌មាន AdDuplex ដែល​ទើបតែ​ចុះផ្សាយ​នាពេលថ្មីៗនេះ​បានបញ្ជាក់​ឲ្យ​ដឹងថា ទូរស័ព្ទ Nokia Lumia 520 គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​ប្រជាប្រិយភាព​បំផុត​របស់ Nokia សម្រាប់​ទីផ្សារ​បច្ចុប្បន្ន។

       បើ​និយាយ​ពីមុខ​ងារ​ពិសេស​នៃ Nokia Lumia 520 លោកអ្នក​ប្រហែលជា​បានដឹង​ច្បាស់​មកហើយ គឺថា វា​មាន​បំពាក់​មកជា​មួយ​អេក្រង់​ប្រភេទ IPS Display ទំហំ 4 inch ជាមួយ Resolution: 800 x 480 pixels មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Dual Core Qualcomm Snapdragon Processor ល្បឿន 1GHz និង ដំណើរការ​ជាមួយ Windows Phone 8។

      សម្រាប់​លក្ខណៈពិសេស​បន្ថែម​លើស​នេះ​ទៅទៀត​នៃ​ម៉ូ​ដែល Lumia 520 រួមមាន RAM 512MB, Built in Storage ទំហំ 8GB, បូករួម​ទាំង​មាន MicroSD Card Slot ចំនួន​មួយ​សម្រាប់​បន្ថែម​ទំហំ បាន​ដល់​ទៅ 64GB និង មាន កម្រិត​កាមេរ៉ា​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល៕

     ប្រភពៈ urbergizmo