ព័ត៌មាន

ស្មាតហ្វូន Kyocera Hydro Edge មានលក់នៅ Sprint និង Boost Mobile ហើយ

        ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Kyocera Hydro Edge ជា​ទូរស័ព្ទ​ស៊េរី​ថ្មី​មួយ ដែល​ត្រូវបាន​រចនា​ឡើង​យកចិត្តទុកដាក់​បំផុត​ទៅលើ​បញ្ហា​ជ្រាប​ទឹក ដោយ​វា​អាច​ទ្រាំទ្រ​នឹង​ស្ថានភាព​ធ្លាក់ចូល​ក្នុង​ទឹក​ជម្រៅ 3.28 ហ្វី​ត ក្នុង​រយៈពេល​ដល់​ទៅ 30 នាទី​ឯណោះ ហើយ​នាពេល​នេះដែរ ទូរស័ព្ទ Kyocera Hydro Edge កំពុងតែ​ធ្វើដំណើរ​ទៅកាន់​ទីផ្សារ​នៃ​ក្រុមហ៊ុន Sprint នៅ​ថ្ងៃទី ១៩ កក្កដា និង Boost Mobile នា​ថ្ងៃទី ២៣ កក្កដា។

       សម្រាប់​អតិថិជន Sprint ទាំងអស់​អាច​ទទួលយក​នូវ Kyocera Hydro Edge ក្នុងតម្លៃ 19.99 ដុល្លារ​ដោយ​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​រយៈពេល​ពីរ​ឆ្នាំ។ម្យ៉ាងវិញទៀត សម្រាប់ Boost Mobile លោកអ្នក​អាច​ទទួលយក​វា​បាន​ជាមួយ​តម្លៃ149.99 ដុល្លារ ដោយ​ពុំ​ចាំបាច់​ជាប់​សន្យា​ជាមួយ​ក្រុមហ៊ុន​នោះទេ។

      លក្ខណៈ​បច្ចេកទេស​ដែល​បំពាក់​មកជា​មួយ ស្មា​ត​ហ្វូ​ន Kyocera Hydro Edge រួមមាន អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Qualcomm Snapdragon Processor មាន​ល្បឿន 1GHz, អេក្រង់​ទំហំ 4 inch ជា​ប្រភេទ​អេក្រង់​ធន់​នឹង​ទឹក, ប្រើប្រាស់​បច្ចេកវិទ្យា Smart Sonic Receiver Audio Improvement Technology និង​មាន​កម្រិត​កាមេរ៉ា​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល បូករួម​ទាំង LED Flash។

       គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ដែល​ដំណើរការ​ជាមួយ​ស្មា​ត​ហ្វូ​ន​ខាងលើនេះ​គឺ Android 4.1 Jelly Bean៕

       ប្រភពៈ geeky gadgets