ព័ត៌មាន

ស្មាតហ្វូនម៉ូដែល Lumia 1020 មានលក់នៅទីផ្សាប្រទេសអាល្លឺម៉ង់ក្នុងតម្លៃ€799

      Nokia Lumia 1020 បច្ចុប្បន្នកំពុង​តែមាន​ចរាចរណ៍​ពេញ​ក្នុងប្រទេស អាល្លឺម៉ង់។ ប្រភេទ smart phone នេះ​និង​មានការ​ដាក់លក់​នៅលើ​ក្រុមហ៊ុន​ចំនួន​ពីរ គឺ Notebookbilliger និង Nullporozentshop។

     លោក អ្នក​អាច​រក​ជាវ​បាន​នូវ ម៉ូ​ដែល Nokia Lumia 1020 ពី​ក្រុមហ៊ុន Notebookbilliger ថ្មីៗដែលមាន​តំលៃ​ចាប់ពី €799(1043.57$)។ ជាមួយគ្នានេះដែរ យើង​អាច​រក​ជាវ​បាន តាមរយ: ការលក់​រាយ​ដែលមាន​ចុះកិច្ចសន្យា ដោយ​ក្រុមហ៊ុន Vodafone, T-Mobile ប្រទេស​អាល្លឺម៉ង់។ ដោយឡែក ក្រុមហ៊ុន Nullprozentshop គឺជា​ក្រុមហ៊ុន​ដែល ផ្តល់​សេវាកម្ម និង ការ​តម្លើង ឧ​បករ​ណ៏​ជា​រាងរាល់ខែ និង មាន​គម្រោង​ចំណាយ​អស់ €66.58(86.96 US) ក្នុង​មួយឆ្នាំ។

    យ៉ាងណាក៏ដោយ យើង​ក៏​មានការ​ផ្តល់នូវ​សេវាកម្ម​ទៅ​អតិថិជន គួរ​ជាទី​ពេញចិត្ត។ ចំពោះ smartphone Lumia 1020 ក្នុងប្រទេស​អាល្លឺម៉ង់ បានធ្វើ​ឲ្យ​អតិថិជន​រងចាំ​ជាវ នូវ​ផលិតផល​ដ៏​ថ្មី​មួយ​នេះ។ ចំណែក​អ្នកប្រើប្រាស់ Smartphone នៅ​ប្រទេស អាល្លឺម៉ង់​ក៏ត្រូវ​ការ ប្រភេទ smartphone ដែល​ថ្លៃ​និង មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់៕

   ប្រភពៈ geeky.gadgets