ព័ត៌មាន

បែកធ្លាយនៃលក្ខណៈពិសេស Galaxy Mega 6.3 Duos

         ទូរស័ព្ទ Galaxy Mega ជា​ទូរស័ព្ទ​ទំនើប​ប្រភេទ Phablet ដែល​ក្រុមហ៊ុន Samsung បានប្រកាស​ផ្សព្វផ្សាយ​កាលពី​ខែ មេសា កន្លងទៅនេះ។

         កាលពី​ខែ មេសា កន្លងទៅនេះ ក្រុមហ៊ុន Samsung បាន​បញ្ចេញ​លក់ Galaxy Mega ចំនួន​ពីរ​ដែលមាន​អេក្រង់​ទំហំ 5.8-inch និង 6.3-inch ដែល​កាលនោះ គេ​សង្កេតឃើញថា​ក្រុមហ៊ុន​បានផ្ដល់​នូវ Galaxy Mega 5.8 ចំនួន​ពីរ​ម៉ូ​ដែល​គឺ ស៊ីម​មួយ (Single-SIM) និង ស៊ីម​ពីរ (Dual-SIM) ប៉ុន្តែ​ចំពោះ Galaxy Mega 6.3 វិញ​គឺមាន​តែមួយ​ម៉ូ​ដែល​ទេ​គឹ ស៊ីម​មួយ ។

        ដោយឡែក សម្រាប់​ពេលនេះ​មានការ​លេចចេញ​នូវ​រូបភាព​របស់ Galaxy Mega 6.3 Duos ម៉ូ​ដែល​ស៊ីម​ពីរ​ដោយមាន​បំពាក់​មកជា​មួយ​មុខងារពិសេសៗមួយចំនួន​ដូចជា អេក្រង់​ទំហំ 6.3-inch ជា​ប្រភេទ​អេក្រង់ LCD ក្នុង​កម្រិត​ភាពច្បាស់ 720p ដើរ​ដោយ CPU Dual-core 1.7GHz (Exynos), RAM 1 GB និង កាមេរ៉ា​មុខ​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល និង​កាមេរ៉ា​ក្រោយ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល ព្រមទាំង​ដំណើរការ ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.2 Jelly Bean។

       គួរបញ្ជាក់​ផងដែរ​ថា មកដល់ពេលនេះ​ហើយ គ្មាន​ប្រភពព័ត៌មាន​ណាមួយ​បានបង្ហាញ​ពី​កាលបរិច្ឆេទ​ចេញលក់​នៅឡើយ​ទេ៕

       ប្រភពៈ phonearena