ព័ត៌មាន

លេចចេញនូវរូបរាង Galaxy Tab 3 ទំហំ 8-inch របស់ Samsung

​​​​       កាលពីមួយ​សប្តាហ៍​កន្លងទៅនេះ យើង​មានការ​ភ្ញាក់ផ្អើល​ជាមួយ​ការលេចចេញ​នូវ​រូបរាង​ថ្មី របស់ Samsung Galaxy Tab 3 ទំហំ 8-Inch ជា​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន Samsung ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ធំ​មួយ​នៅក្នុង ពិភពលោក។

       ជាក់ស្តែង​យើង​ត្រូវតែ​ចំណាយ​ពេលខ្លះ​ជាមួយ វា​ដើម្បី​ទទួលបាន​ចំណាប់អារម្មណ៍ល្អៗ ការបំពេញ​ការងារ​ដែ​ល​ឆ្លាត​វៃ​ហើយ Samsung Galaxy Tab 3 ជា​អ្នកផ្គត់ផ្គង់​ផ្នែក​នេះ​ដ៏​ល្អ​បំផុត​ជាមួយ សមត្ថភាព Processor dual-core 1.5 GHz នៅលើ board យើង​មិន​ប្រាកដថា Samsung Galaxy Tab 3 អាច​ដំណើរការ​ជាមួយ Graphics-intensive game និង Apps ច្រើន​ដោយ​ប្រើ​ថាមពល​ថ្ម 4450 mAh ក្នុង​រយះពេល​យូរ​នោះទេ។ Samsung Galaxy Tab 3 បានផ្តល់​បទពិសោធន៍​ទូទៅ​ដូច​ឧបករណ៍​របស់ Samsung ផ្សេងទៀត​ជាមួយ TouchWiz UX។

       Samsung Galaxy Tab 3 មាន MicroSD Slot សម្រាប់​បន្ថែម MicorSD Card រហូតដល់ 64GB ទាំង Model 16GB និង 32GB, WiFi, 3G ហើយ​វា​មាន​ពណ៌​ពី​រប្រភេទ​គឺ ពណ៌​ស និង ពណ៌​មាស៕

       ប្រភពៈ Technobuffalo