ព័ត៌មាន

ZTE Geek U988s ជាស្មាតហ្វូនដំបូងបង្អស់ដំណើរការដោយ Tegra 4 Processor

         ទូរស័ព្ទ ZTE Geek U988s ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅថ្ងៃនេះ​ថា ជា​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​លើ​លោក​ដែល​ចាប់យក​អង្គ​ប្រតិបត្តិ​ការណ៍ Tegra 4 Processor មក​ដំណើរការ។

         សម្រាប់​ម៉ូ​ដែល ZTE U998s ស៊េរី​ថ្មី​រូបនេះ នឹង​ត្រូវបាន​បញ្ចេញ​ល​ក់​នៅលើ​ទីផ្សារ​ប្រទេស​ចិន​ក្នុង​ក្រុមហ៊ុន China Mobile ដោយមាន​ច្រើន​ពណ៍​សម្រាប់​ជ្រើសរើស ដូចជា​ពណ៍​ក្រហម​ជាដើម។ ZTE U998s ត្រូវបាន​រចនា​ឡើង​ដោយមាន​បំពាក់​មកជា​មួយ​ទំហំ​អេក្រង់ 5 inch ជា​ប្រភេទ Full HD Display ជាមួយ Resolution: 1920 x 1080 pixels, RAM ទំហំ 2GB កម្រិត​កាមេរ៉ា​ខាងក្រោយ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល និង ខាងមុខ 2 មេ​ហ្គា​ភិ​ច​សែ​ល។

        ជាងនេះទៅទៀត ZTE Geek U988s មាន​បំពាក់​មកជា​មួយ MicroSD Card Slot ចំនួន​មួយ​សម្រាប់​បន្ថែម​ទំហំ Storage ហើយ​វា​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.2 Jelly Bean។

       ទោះបីជា​យ៉ាងនេះ​ក៏ដោយ នៅពេលនេះ​ពុំមាន​ព័ត៌មាន​ទាំងឡាយណា​បង្ហាញ​ពី​កាលបរិច្ឆេទ​ចេញលក់​នៅឡើយ​ទេ៕

       ប្រភពៈ intomobile