ព័ត៌មាន

XO Tablet របស់ OLPC មានលក់នៅ WalMart ហើយ

        សម្រាប់​ក្រុមហ៊ុន OLPC ពិតជា​គោរព​ពាក្យសន្យា ថា​នឹង​ចេញលក់​នូវ​ប្រភេទ XO Tablet នាពេលឆាប់ៗនេះ ឥឡូវ​ស្រាប់តែ គេ​ឃើញ​ក្រុមហ៊ុន WalMart បាន​យក Tablet នោះ​ទៅ​បញ្ចេញ​លក់​នៅថ្ងៃនេះ​ក្នុងតម្លៃ 149.99 ដុល្លារ​ពិតប្រាកដ​មែន។

        ឥឡូវនេះ ក្មេងៗកាន់​តែមាន​ភាពស្រស់​ស្រាយ​ជាមួយ XO Tablet ម៉ូ​ដែល​ថ្មី​ដែល​បំពាក់​ដោយ អេក្រង់​ទំហំ 7 inch ជាមួយ Resolution: 1024 x 600 pixels, RAM 1GB មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Dual Core Processor មាន​ល្បឿន 1.64GHz, Internal Storage ទំហំ 8GB និង មាន HDMI Port ចំនួន​មួយ។

       គួរបញ្ជាក់​ផងដែរ​ថា លក្ខណៈពិសេស​បន្ថែម​លើស​នេះ​ទៅទៀត​រួមមាន កម្រិត​កាមេរ៉ា​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.2 Jelly Bean ហើយ​វា​នឹង​ចេញលក់​នៅ​ខែ​ទីផ្សារ​កាណាដា និង អឺរ៉ុប នា​ចុងឆ្នាំ ២០១៣ នេះហើយ៕

       ប្រភពៈ Intomobile