ព័ត៌មាន

តើមានអ្វីពិសេសសម្រាប់ Cube U39GT Tablet?

       Tablet ស៊េរី​ថ្មី​ដែលមាន​ឈ្មោះថា Cube U39GT ត្រូវបាន​ផលិត​និង​ចេញលក់​ដោយ​ក្រុមហ៊ុន Cube នៅ​ខែ​នេះហើយ ជាមួយ​អេក្រង់​ប្រភេទ PLS Display ទំហំ 9 inch និង កម្រិត​ភាពច្បាស់ 1920 x 1280 pixels ព្រមទាំង Support ទៅនឹង 10 point capacitive touchscreen gestures។

       អ្វីដែល​ពិសេស​សម្រាប់ Cube U39GT Tablet រួមមាន អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Rockchip RK3188 ARM Cortex-A9 Quad Core Processor ដែល Support ជាមួយ RAM ទំហំ 2GB និង Internal Storage សម្រាប់​ផ្ទុក Files និង Applications ទំហំ 16GB។

      សម្រាប់​ការតភ្ជាប់​វិញ មានដូចជា WiFi, Bluetooth , ប្រើប្រាស់​នូវ​បច្ចេកវិទ្យា Miracast Wireless Display Technology, មាន​ថាមពល​ថ្ម 5200mAh, មាន HDMI Output ចំនួន​មួយ, MicroSD Card Slot ចំនួន​មួយ ព្រមទាំង​កម្រិត​កាមេរ៉ា​ខាងមុខ​សម្រាប់ Video Calling ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល និង ខាងក្រោយ​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល សម្រាប់​ថតរូប​និង​វីដេអូ។

     លោកអ្នក​អាច​ទទួលយក​វា​បាន​ក្នុងតម្លៃ ២៣០ ដុល្លារ​សហរដ្ឋអាមេរិក​តាមរយៈ​គេហទំព័រ ALiExpress ៕

     ប្រភពៈ Cube