ព័ត៌មាន

Logitech ចេញលក់ឧបករណ៍ Bluetooth Speaker ស៊េរីថ្មី

         ចំពោះ​ឧបករណ៍ Bluetooth Speaker នាពេល​បច្ចុប្បន្ននេះ​គឺមាន​ប្រជាប្រិយភាព​ខ្លាំងណាស់​សម្រាប់​អ្នកប្រើប្រាស់​កុំព្យូទ័រ​ក៏ដូចជា Devices ផ្សេងៗទៀត ហើយ​នៅថ្ងៃនេះ Logitech មាន​អ្វីដែល​ថ្មី​ទៀតហើយ​សម្រាប់​អតិថិជន​ដែល​និយម​គាំទ្រ​ផលិតផល Bluetooth Speaker របស់គេ។

        ក្រុមហ៊ុន Logitech បន្ទាប់ពី​បានចេញ​លក់​នូវ Bluetooth Speaker ជាច្រើន​ម៉ូ​ដែល​កន្លងមក ឥឡូវនេះ​បានចេញ​លក់​នូវ Bluetooth Speaker ស៊េរី​ថ្មី​មួយ​មាន​ឈ្មោះថា Z600 Bluetooth Speakers ដែល​រចនា​ឡើង​សម្រាប់​ប្រើប្រាស់​ជាមួយ Notebook ឬ Desktop Computers របស់​អស់លោកអ្នក។

       គួរបញ្ជាក់​ផងដែរ​ថា រាល់​ព័ត៌មាន​លម្អិត​ទាក់ទង​ទៅនឹង​ឧបករណ៍ Logitech Z600 Bluetooth Speaker លោកអ្នក​អាច​យល់ដឹង​បន្ថែម​តាមរយៈ​គេហទំព័រ Logitech ដែលមាន​ដាក់លក់​ក្នុងតម្លៃ ១៣០ ផោន៕

       ប្រភពៈ Blogitech