ព័ត៌មាន

Sony កំណត់ថ្ងៃចេញលក់ SmartWatch 2

        សម្រាប់​ក្រុមហ៊ុន Sony កាលពីពេល​កន្លងទៅនេះ​ធ្លាប់​សន្យាថា នឹង​ចេញលក់​នូវ​ផលិតផល SmartWatch 2 ទៅកាន់​ទីផ្សារ​ពិភពលោក​នា​ខែ កញ្ញា ខាងមុខនេះ ហើយ ឥឡូវនេះ បើ​យោងតាម​ប្រភពព័ត៌មាន​មកពី​ក្រុមហ៊ុន Clove Retailer បាន​ឲ្យ​ដឹងថា SmartWatch 2 នឹង​ចេញលក់​នៅ​ថ្ងៃទី 9 កញ្ញា ក្នុងតម្លៃ £100 ប្រហាក់ប្រហែល​នឹង ១៥០ ដុល្លារ។

       នាឡិកា​ឆ្លាត​វៃ SmartWatch 2 ត្រូវបាន​រចនា​ឡើង​ដោយមាន​បំពាក់​មកជា​មួយ​ទំហំ​អេក្រង់ 1.6 inch ជាមួយ Resolution: 220×176 pixels មើលទៅ​ច្បាស់​តែម្តង អាច​ប្រកួតប្រជែង​ជាមួយ Android Smartphone បាន។

      ជាមួយគ្នានេះដែរ SmartWatch 2 ក៏មាន​បំពាក់​មកជា​មួយ NFC-Enable Watch ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ភ្ជាប់ Bluetooth Connection ជាមួយ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ដើម្បី​ទទួលបាន​នូវ Notification និង លក្ខណៈពិសេស​មួយចំនួន​បន្ថែមទៀត។

     ការ​រចនា​ឡើង​នៃ SmartWatch 2 ជំនាន់​ថ្មី​នេះ គឺមាន​លក្ខណៈ​អស្ចារ្យ​ជាង​មុន ដោយ​វា​មាន​សភាព​ធន់​នឹង​ការ​ជ្រាប​ទឹក ជាពិសេស​ពេល​ត្រូវ​ភ្លៀង​ម្តងៗ៕

     ប្រភពៈ technobuffalo