ព័ត៌មាន

ការទាញយកកម្មវិធីពី Google Play Store សម្រេចបានជាង ៥០ពាន់លានកម្មវិធី

        លោក Larry Page ដែលជា Google CEO នៅថ្ងៃនេះ​បានប្រកាសថា ការទាញយក​កម្មវិធី​ពី Google Play Store បានសម្រេច​ជាង ៥០ លាន​កម្មវិធី ដែលជា​ចំនួន​មួយ​គួរ​ឲ្យ​កោត​ស្ងែ​ង។

       នៅឯ Google I/O កាលពី​ខែ ឧសភា កន្លងទៅនេះ ក្រុមហ៊ុន Google បានប្រកាសថា មនុស្សជាតិ​ទាំងអស់​បានធ្វើ​ការទាញយក​កម្មវិធី​ពី Google Play Store មាន​ចំនួន​ប្រមាណ​ជា ៤៨ ពាន់​លាន​កម្មវិធី។ដោយឡែក ការទាញយក​កម្មវិធី​ពី iTunes App Store ទទួលបាន​ជាង ៥០ ពាន់​លាន។

       ម្យ៉ាងវិញទៀត បើ​យោងតាម​ប្រសាសន៍​របស់លោក Shen Ye ដែលជា​អ្នកវិភាគ​មួយរូប បានបង្ហាញ​ឲ្យ​ដឹងថា កាលពី​ខែ មិថុនា កន្លងទៅថ្មីៗនេះ ការទាញយក​កម្មវិធី​ពី Google Play Store សម្រេចបាន ២៥ ពាន់​លាន​កម្មវិធី​ប៉ុណ្ណោះ។

       លោក Larry Page បានបង្ហាញ​ទៀតថា ថវិកា​ដែល​ទទួលបាន​ពី​កម្មវិធី​ទាំងអស់នោះ ត្រូវបាន​បង់​ឲ្យ Developer នៅ​ពាក់កណ្តាល​ត្រីមាស​ទី១ឆ្នាំ ២០១៣ ច្រើនជាង ត្រីមាស​ទាំងអស់​នៅ​ឆ្នាំ ២០១២៕

       ប្រភពៈ intomobile