ព័ត៌មាន

International Samsung Galaxy S4 ក៏បំពាក់ដោយ Snapdragon 800 Processor ដែរ

        ទូរស័ព្ទ Samsung Galaxy S4 ដែល​ទើបតែ​បង្ហាញ​កាលពីពេលថ្មីៗនេះ គ្រាន់តែ​ជា Version ផ្សេងៗគ្នា​នោះទេ ពុំទាន់​ឃើញ​មាន Version International នោះទេ ហើយ​មិនយូរ​មិនឆាប់​ខាងមុខនេះ លោកអ្នក​ពិតជា​នឹង​ឃើញ International Version នៃ Samsung Galaxy S4 ជាក់​ជាមិនខាន។

        ទូរស័ព្ទ Samsung Galaxy S4 ដែល​លោកអ្នក​ធ្លាប់​ឃើញ​មានការ​ផ្សព្វផ្សាយ​កន្លង​មក​រួមមាន​ដូចជា Samsung ដែល​ដំណើរការ​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍ Samsung Exynos 5 Octa Processor ឬក៏ Qualcomm Snapdragon 600 Processor ដែលមាន​ដូចជា Samsung Galaxy S4 LTE Advanced ជាដើម។

ទូរស័ព្ទ Galaxy S4 LTE Advanced នឹងត្រូវ​បានចេញ​លក់​នៅលើ​ទីផ្សារ​កូរ៉េខាងត្បូង ប៉ុន្តែ​ព័ត៌មាន​លម្អិត​ឬក៏​លក្ខណៈពិសេស​អត់​ឃើញ​មាន​បង្ហាញ​នៅឡើយ​ទេ។

       សម្រាប់​ទូរស័ព្ទ Samsung Galaxy S4 Version International វិញ ត្រូវបាន​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍​ប្រភេទ Snapdragon 800 Processor ជាមួយនឹង​ល្បឿន 2.3GHz ហើយ​សង្ឃឹមថា វា​នឹង​ចេញលក់​នាពេលឆាប់ៗនេះហើយ៕

       ប្រភពៈ GSM Arena