ព័ត៌មាន

Red Motorola Droid ត្រូវបានបែកធ្លាយព័ត៍មានរបស់ខ្លួន

            Red Motorola Droid និងត្រូវ​លេច​ធ្លាយ​នៅ​រូបរាង​ថ្មី​ជាមួយ ​ភាព​ទាក់ទាញ​របស់ខ្លួន ហើយ​យើង​នឹងដាក់​បង្ហាញ​នៅ​ស្នាដៃ រួមជាមួយ​បច្ចេកវិទ្យាថ្មីៗដែល​ក្រុមហ៊ុន​ផលិត​បាន។ម្យ៉ាង​រូបភាព​នៃ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Motorola នេះ​ត្រូវ​ដាក់​នៅលើ​ប្រព័ន្ធ Internet មួយ​នៅលើ​គេ​ហ​ទំព័រ@eveleaks។

           Motorola ​រំពឹងទុក​ថា​នឹង​ប្រកាស​នូវ​ផលិតផល​ថ្មី ស្មា​ត​ហ្វូ​ន​របស់ខ្លួន​នៅស​ប្តា​ហ៏​ក្រោយ​នេះហើយ ក្នុងពេលថ្មីៗខាងមុខ Motorola និងបញ្ចេញ​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​ចំនួន​បី​បន្ថែមទៀត​គឺ Motorola ម៉ូដែល Droid Ultra, the Droid Maxx និង Droid Mini។

           ក្នុងពេលឆាប់ៗខាងមុខនេះ​យើង​និង​ដាក់​បង្ហាញ​នៅ​ផលិតផល ស្មា​ត​ហ្វូ​ន Andriod របស់ Motorola រួមជាមួយ​និង​តម្លៃ​សមរម្យ​ជូន​អតិថិជន៕

           ប្រភព​ : geeky gadgets