ព័ត៌មាន

Verizon ទាញយកប្រាក់ចំណូលបាន 2.25 ពាន់លានដុល្លារ

       ក្រុមហ៊ុន Verizon Wireless ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ បានប្រកាស​ទ្រព្យសម្បត្តិ​ថា ក្រុមហ៊ុន​របស់ខ្លួន​បានទទួល​ប្រាក់ចំណូល​ប្រមាណ​ជា 2.25 ពាន់​លាន​ដុល្លារ ហើយ​បាន​បន្ថែម​នូវ Wireless Subscribers ចំនួន​ស្ទើ​តែ ១ លាន​នាក់​នៅក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០១។

       ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ក៏បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​ទទួលបាន​កំណើន​ចំណែក​ទីផ្សារ​ចន្លោះ​ពី ៧២ ភាគរយ​ទៅ ៧៨ ភាគរយ។ចំពោះ​លទ្ធផល​សរុប​នៃ​ប្រាក់ចំណេញ​មានការ​កើនឡើង​ដល់​ទៅ 29.8 ពាន់​លាន​ដុល្លារ ដែល​ការកើនឡើង​នេះ ដោយសារ​តែមាន​វត្ថ​មាននៃ 4G LTE Network គ្របដណ្តប់បាន Subscribers ចំនួន 941,000 នាក់។

       ម្យ៉ាងវិញទៀត មកដល់ពេលនេះ ក្រុមហ៊ុន Verizon បាន​គ្របដណ្តប់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ចំនួន ៥០០ ជាមួយ​បច្ចេកវិទ្យា 4G LTE Connectivity ហើយ​បើ​ប្រៀបធៀប​ទៅនឹង AT&T វិញ គ្របដណ្តប់​បានត្រឹមតែ ៣០០ ទីផ្សារ​តែប៉ុណ្ណោះ៕

       ប្រភពៈ Phonearena