ព័ត៌មាន

Panasonic បង្ហាញពីកាមេរ៉ាម៉ូដែលថ្មី

        បន្ទាប់ពី​មានការ​ចេញលក់​ឧបករណ៍ Lumix DMC-FZ270 Camera ដែលជា​ផលិតផល​របស់​ក្រុមហ៊ុន Panasonic បំពាក់​ដោយ 20mm Ultra Wide Angle Lens ជាមួយ​បច្ចេកវិទ្យា Super Telephoto 60x Optical Zoom ឥឡូវនេះ ក្រុមហ៊ុន Panasonic បាន​ផលិត​កាមេរ៉ា​ម៉ូ​ដែល​ថ្មី​ទៀតហើយ។

        កាមេរ៉ា​ម៉ូ​ដែល​ថ្មី​ដែល Panasonic ទើបតែ​បាន​ផលិត​នោះ​មាន​ឈ្មោះថា Panasonic DMC-XS3 មានភ្ជាប់​មកជា​មួយ​មុខងារ​ពិសេស​មួយចំនួន​ដូចជា 14.1 Megapixel High Sensitivity MOS Sensor រចនា​សម្រាប់​ផ្តល់​កម្រិត​រូបភាព​កាន់តែច្បាស់​បំពេញ​តាម​តម្រូវការ​របស់​អស់លោកអ្នក។

       លក្ខណៈ​បច្ចេកទេស​ដែលមាន​បំពាក់​មកជា​មួយ Panasonic DMC-XS3 រួមមាន កម្រាស់ 14 មី​ល្លី​ម៉ែត្រ និង Wide-angle 5x Optical Zoom Lumix Lens ទំហំ 24 មី​ល្លី​ម៉ែត្រ ដែល​អាច​ផ្តល់​ជា​តម្លៃ​ចន្លោះ​ពី 24 ទៅ 120 មី​ល្លី​ម៉ែត្រ បើ​ធៀប​ទៅនឹង 35mm Camera។

        បន្ថែម​លើស​នេះ​ទៅទៀត​រួមមាន កម្រិត​ភាពច្បាស់ 1920 x 1080 full HD video recording, 10x Intelligent Zoom ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Intelligent Resolution Technology។រាល់​ព័ត៌មាន​លម្អិត​បន្ថែម លោកអ្នក​អាច​ចូលទៅ​ទស្សនា​នៅលើ​គេហទំព័រ Panasonic ផ្ទាល់​តែម្តង​ដើម្បី​យល់​ជ្រាប​ឲ្យ​កាន់តែច្បាស់​នូវ​មុខងារ​ពិសេស​របស់​វា៕

        ប្រភពៈ Panasonic