ព័ត៌មាន

កម្មវិធី PPSSPP អាចឲ្យលោកអ្នក​លេង​ហ្គេម PSP បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android

​​         មនុស្ស​ជា​ច្រើនបានស្រឡាញ់​ការលេង​ហ្គេម​វីដេអូ​នៅលើឧបករណ៍PSP ។តើលោកអ្នកធ្លាប់ដែលឬទេថាទូរស័ព្ទ smartphone របស់អ្នកអាចលេងហ្គេម​វីដេអូ​របស់PSPបាន? នៅពេលនេះក្ដីស្រមៃរបស់អ្នកបានក្លាយជាការពិតហើយតាមរយៈកម្មវិធី PPSSPP។កម្មវិធីនេះវាអាចឲ្យលោកអ្នក​លេង​ហ្គេម PSP សំណព្វ​របស់​អ្នក​ដោយ​ផ្ទាល់​នៅ​លើ​ឧបករណ៍​ប្រព័ន្ធ​ប្រតិបត្តិការ Android​។ដើម្បី​ចាប់​ផ្តើ​ម​ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម​:

ជំហាន​ទី 1​: លោកអ្នកត្រូវចូលទៅក្នុង Google Play ហើយទាញ​យក​និង​ដំឡើង​កម្មវិធី PPSSPP (ដោយ​ឥត​គិត​ថ្លៃ)​។
ជំហាន​ទី 2​: បន្ទាប់បានដំទ្បើងកម្មវិធី​នេះហើយ​លោកអ្នកត្រូវ​បញ្ចូល​Games របស់ PSP ដែលវាជាឯកសារប្រភេទ ISO ឬ CSO ទៅក្នុង​ទូរស័ព្ទ​របស់​អ្នក​ដែលប្រើ​ប្រតិបត្តិការ Android ​បន្ទាប់​មក​ទៀត mount ​ពួក​វា​ជាមួយ​កម្មវិធី​PPSSPP ​។
ជំហាន​ទី 3​: នៅ​ពេល​ដែលបើក​កម្មវិធី ​PPSSPP ដំបូងលោកអ្នក​កំណត់នៃការលេង​ដោយចុចលើ Settings។
ជំហាន​ទី 4​: លោកអ្នកត្រូវចុចលើ Show Analog Stick រូចចុចលើប៊ូតុង Back​។
ជំហាន​ទី 5​: បន្ទាប់​មកលោកអ្នកត្រូវចុច Load
ជំហាន​ទី 6​: លោកអ្នកត្រូវស្វែងរកឯកសារ ISOរបស់លោកអ្នកដែលបានចម្លងវាមុននេះ​រូចហើយចុចលើ​ឯកសារ ISO​ ។
ជំហាន​ទី 7​: លោកអ្នកត្រូវរង់ចាំប៉ុន្មាន​វិនាទី​រហូត​ដល់​ការ​លេង​ហ្គេម​ត្រូវ​បាន​ដំនើរ​យ៉ាង​ពេញលេញ​ហើយលោក​អ្នក​ត្រៀម​ខ្លួន​ដើម្បី​លេង​វា។
ចំណាំកម្មវិធី PPSSPP នេះអាចដំនើរលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android មិនទាំង​អស់នោះទេ​វាអាចដំនើរការឧបករណ៍​ទំនើប​ៗដូចជា៖
Nexus One
Nexus S
Nexus 7
Galaxy Nexus
Galaxy S2
Galaxy S3
Galaxy S4
Galaxy Note
Galaxy Note 2
Xperia Play
Asus Transformer
Ainol Novo7 Advanced II