ព័ត៌មាន

វិធីផ្ទេរ​សារ IPhone (សារ SMS​) ទៅកាន់ទូរស័ព្ទ​ប្រព័ន្ធ​ប្រតិបត្តិការ Android

          តើ​លោកអ្នកធ្លាប់​បានធ្វើ​ប្ដូរការប្រើប្រាស់ពី​ឧបករណ៍​ដំណើរ​ការ​ដោយ iOS ទៅកាន់ទូរស័ព្ទប្រព័ន្ធប្រតិបត្តិការ Android ដែរឬទេ​? ប្រសិន​បើ​អ្នក​មាន​ល្បិច​នេះ​គឺ​វាល្អ​សម្រាប់​លោកអ្នក​។ ការផ្ទេរ Media files, Contacts, Calendar ពីទូរសព្ទ័​ IPhone ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ Android អ្នក​មិន​មាន​បញ្ហា​នោះ​ទេ​។ នេះ​ជា​ផ្នែក​មួយ​នៃ​របៀប​ដើម្បី​ផ្ទេរ​សារ​អត្ថបទ​ទូរស័ព្ទ iPhone របស់​អ្នក​ទៅ​កាន់ទូរស័ព្ទ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។
ទ្រង់ទ្រាយ​សារ​អត្ថបទរបស់​ទូរស័ព្ទ iPhone វាមិនអាចផ្ទេរទៅកាន់ប្រព័ន្ធ​ប្រតិបត្តិការ Android បានទេ។ដើម្បីឲ្យទូរសព្ទ័ដែលដំណើរការប្រព័ន្ធ​ប្រតិបត្តិការ Android អាចមើលសាររបស់ទូរសព្ទ័ IPhoneបាន អ្នក​ត្រូវ​ការ​ធ្វើការ​បម្លែងសារជាមុនសិន​។
1. Extract IPhone Messages File
ជាដំបូងលោកអ្នកត្រូវទាយmessagefilesមកក្រៅសិនដោយចូលទៅកាន់ iTunes ហើយភ្ជាប់ទូរសព្ទ័ iPhoneរបស់អ្នកជាមួយនិងកុំព្យូទ័រ។ នៅ​លើ​របារ​ខាង​ឆ្វេងលោកអ្នកត្រូវ​ចុច​ប៊ូតុង​ស្ដាំ​លើ​ទូរស័ព្ទ iPhone ​និង​ជ្រើសរើសយក ‘Backup’ ។
បន្ទាប់មកវានិងធ្វើការ backup file ចូលនៅក្នុងកុំព្យូទ័ររបស់អ្នក។
ចំណាំ៖
សម្រាប់អ្នកប្រើប្រាស់ Windows ត្រូវចូលទៅកាន់: C://[Users]/[Username]/AppData/Roaming/Apple Computer/Mobile Sync
សម្រាប់អ្នកប្រើប្រាស់ Mac ត្រូវចូលទៅកាន់: ~/Library/Application Support/MobileSync/Backup/
នៅពេលដែលលោកអ្នកបានចូលហើយ​នឹង​ឃើញ ​folders ជាច្រើន ដូចនេះអ្នកត្រូវស្វែងរក File មួយដែលមានឈ្មោះថា៖ 3d0d7e5fb2ce288813306e4d4636395e047a3d28 ​។ ដើម្បី​ធ្វើ​ឱ្យ​ការ​ស្វែងរក​កាន់​តែ​ងាយ​ស្រួលសម្រាប់​អ្នក​គ្រាន់​តែ​ចម្លង​ឈ្មោះ​ឯកសារ​ទៅ​ក្នុង​ប្រអប់​ស្វែងរក​។
បន្ទាប់ពីលោកអ្នកបានស្វែងរកឯកសារឃើញហើយត្រូវផ្ទេរវានៅកាន់ទូរសព្ទ័ប្រតិបត្តិការ Androidដោយចម្លង3d0d7e5fb2ce288813306e4d4636395e047a3d28 នៅកាន់ SD card ឬ storage ក្នុងទូរសព្ទ័របស់អ្នក។
2. Convert IPhone Messages To Android Format
ដើម្បី​ធ្វើការ​បម្លែង​សាររបស់​ទូរស័ព្ទ iPhone អ្នក​ទៅកាន់ទូរស័ព្ទ ប្រតិបត្តិការ Android លោកអ្នក​ត្រូវ​ការកម្មវិធី iSMS2droid ដែលមាននៅក្នុង Google play។
បើកម្មវិធី iSMS2droid រូចហើយចុចលើ ‘Select iPhone SMS Database’. វា​នឹង​សួរ​អ្នក​ដើម្បី​ស្វែងរក​សម្រាប់​ឯកសារ iOS messages​ ដែលបាន backup មុននេះ។រូចហើយអ្នកត្រូវស្វែងរកឯកសារ 3d0d7e5fb2ce288813306e4d4636395e047a3d28ដែលបានសម្លងមុននេះ។
លោកអ្នកអាចជ្រើសរើសយកសារមួយណាដែលអ្នកចង់បានឬក៏ជ្រើសយកទាំងអស់ក៏បានបន្ទាប់មកវានឹងចាប់ផ្ដើមដំណើរការបម្លែង។
3. Restore IPhone Messages To Android Phone
ក្រោយពី​បានបម្លែងរួចរាល់អស់ហើយ​​អ្នក​នឹង​ត្រូវ​ការ​កម្មវិធី​មួយ​ផ្សេង​ទៀត​ដើម្បី Restore ​ចូល​ទៅ​ក្នុង​ទូរស័ព្ទ​ប្រតិបត្តិការ Android របស់​អ្នក​។ លោកអ្នកត្រូវទាញ​យកកម្មវិធី SMS Backup & Restore បន្ទាប់មកបើក​វា​ហើយ​ចុចលើ​ទៅពាក្យ Restore បន្ទាប់មកអ្នកត្រូវរក​ថត​ឯកសារ​ដែល​បាន​បម្លែង​មុននេះរូចចុចលើប៊ូតុង OK។
លោកអ្នក​អាច​ជ្រើសរើស​ Restore ​ទាំងអស់​ឬ​Restore បាន​តែ​សារ​ពី​កាល​បរិច្ឆេទ​ជាក់លាក់​មួយ​។ ចុចលើប៊ូតុង OK​ដើម្បី​ចាប់​ផ្តើ​ម​ការ​Restore។ អ្នក​នឹង​ត្រូវ​បាន​សួរ​បើ​អ្នក​ចង់​ពិនិត្យ​មើល​សម្រាប់​ការ​ស្ទួន​នៃ​សារ​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​ Restore ។
នៅពេល​បញ្ចប់​លោកអ្នក​នឹង​បានមើល​ឃើញ​ថា​ចំនួន​នៃ​សារ​ដែល​ទទួល​បាន​ជោគជ័យក្រោយពីការ ​Restore ឡើង​វិញ​។
ក្រោយពីការ​ Restore អស់ហើយលោកអ្នកអាចធ្វើការពិនិត្យ​មើល​សារ​របស់​អ្នក​ក្នុង​ប្រអប់​ទទួល​របស់​អ្នក​ដើម្បី​រក​ឃើញ​សារ​ដែល​បាន​ស្ដារ​ឡើង​វិញល្អ​ឥត​ខ្ចោះ​ទាំងអស់​។