ព័ត៌មាន

កុម្ម៉ង់យកនូវ Acer ស៊េរីថ្មីដ៏ស្រស់ស្អាតពី Expansys UK នៅថ្ងៃនេះ

       ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ស៊ីម​ពីរ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Acer មាន​ឈ្មោះថា Acer Liquid S1 Duo ដ៏​ស្រស់ស្អាត អាច​កុម្ម៉ង់​យកបាន​នៅ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Expansys UK ជាមួយ​តម្លៃ 299.99 GBP ប្រហែលជា ៤៦០ ដុល្លារ​សហរដ្ឋអាមេរិក ហើយ​វា​នឹង​ចេញលក់​នា​ថ្ងៃទី ០៥ សីហា ឆាប់ៗនេះហើយ។

       អ្វីដែល​ពិសេស​សម្រាប់​ម៉ូ​ដែល​ជំនាន់​ថ្មី​រូបនេះ គឺថា វា​មាន​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ 5.7 inch ជាមួយ​កម្រិត​ភាពច្បាស់ 1280 x 720 HD touchscreen display មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ MTK 6589 quad-core processor ល្បឿន 1.5GHz, RAM 1GB, Internal Storage 8GB មាន MicroSD Card Slot ចំនួន​មួយ។

       លក្ខណៈពិសេស​បន្ថែម​លើស​នេះ​ទៅទៀត​រួមមាន កម្រិត​កាមេរ៉ា​ខាងក្រោយ​ទំហំ ៨ មេ​ហ្គា​ភិ​ច​សែ​ល មាន​ប្រព័ន្ធ​ត​ភ្ជាប់ HSPA+, WiFi, DTS Sound Enhancement ព្រមទាំង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.2 Jelly Bean ទៀតផង៕

         ប្រភពៈ techfresh