ព័ត៌មាន

Android Tablet វាយលុក iPad នៅត្រីមាសទី២ ឆ្នាំ ២០១៣

       សម្រាប់​ការដឹកជញ្ជូន​បញ្ចេញ​ល​ក់នូវ Android Tablet ទៅកាន់​ទីផ្សារ​នៃ​ពិភពលោក​សម្រាប់​ត្រីមាស​ទី២ ឆ្នាំ ២០១៣ នេះ គេ​សង្កេតឃើញថា មាន​ចំនួន​ច្រើនជាង​ការបញ្ចេញ​លក់​ពពួក iPad ដែលជា​ផលិតផល​របស់ Apple។

       យោងតាម​ប្រភព​របាយការណ៍​មកពី Strategy Analytics Report បានបញ្ជាក់​ឲ្យ​ដឹងថា ផលិតផល Tablet ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android បាន​ដណ្តើមយក​ចំណែក​ទីផ្សារ​កើន​ជាង​ត្រីមាស​មុន​បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១២ ដោយនៅ​ឆ្នាំ​ត្រីមាស​ទី២ ឆ្នាំនេះ បាន​គ្របដណ្តប់​ប្រមាណ​ជា ៦៧ ភាគរយ គិត​ជា​ចំនួន​មាន ៥១.៧ លាន​គ្រឿង។

       ទោះបីជា​យ៉ាងណាក៏ដោយ គ្មាន​ការសង្ស័យថា Google និង​ដៃគូ​របស់ខ្លួន កំពុងតែ​ចាប់ផ្តើម​មានប្រៀប​លើ​ក្រុមហ៊ុន Apple ដែលជា​ក្រុមហ៊ុន​មាន iPad នៅលើ​ទីផ្សារ​នោះទេ៕

       ប្រភពៈ Intomobile