ព័ត៌មាន

Foxconn ល្បីថា កំពុងស្វះស្វែងជួលកម្មករ ៩ ម៉ឺននាក់សម្រាប់ផលិត iPhone 5S

       យោងតាម​ប្រភពព័ត៌មាន​ដែល​ទើបតែ​ចុះផ្សាយ​នាពេលថ្មីៗនេះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Foxconn កំពុងតែ​ស្វែងរក​កម្មករ​ថ្មី​បន្ថែមចំនួន ៩ ម៉ឺន នាក់​ដើម្បី​ជួល​មក​បម្រើ​ការងារ​នៅក្នុង​ផលិតកម្ម​ទូរស័ព្ទ iPhone 5S ដែលជា​ផលិតផល​ជំនាន់​ចុងក្រោយ​របស់​ស​ខ្លួន។

      សម្រាប់​ទូរស័ព្ទ iPhone 5S ត្រូវបាន​លេចលឺ​តាមរយៈ​ពាក្យសម្តី​ចចាមអារ៉ាម​ថា នឹងដាក់​ចូលក្នុង​ផលិតកម្ម​នៅ​ខែក្រោយ​នេះ ហើយនឹង​ចេញលក់​នៅក្នុង​អំឡុង​ខែ កញ្ញា ខាងមុខនេះ។ដូច​អ្វីដែល​បាន​ជម្រាប​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ថា ការ​រចនា​រូបរាង​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង iPhone 5 ដែរ តែ​សម្រាប់​ពេលនេះ ប្រភពព័ត៌មាន​បានបញ្ជាក់​បន្ថែមទៀតថា នឹង​រចនា​ឡើង​ដោយ​ផ្សារភ្ជាប់​ជាមួយ​បច្ចេកវិទ្យា Fingerprint Reader។

     ស្របពេល​ជាមួយគ្នានេះដែរ ក្រុមហ៊ុន Apple ត្រូវបាន​លេចលឺ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា នឹង​ចេញលក់​នូវ​ទូរស័ព្ទ iPhone 5C មានតម្លៃ​ថោក។ទោះជា​យ៉ាងនេះ​ក្តី វា​ជាការ​លេចលឺ​ពី​មាត់​មនុស្ស​ម្នាក់​ទៅ​មាត់​មនុស្ស​ម្នាក់​ទេ រឿង​ពិត​យ៉ាងណា​នោះ មានតែ​រងចាំ​សង្កេតមើល​ទាំងអស់គ្នា៕

      ប្រភពៈ geeky gadgets