ព័ត៌មាន

Medion ដាក់លក់ Tablet អេក្រង់ 10 inch ស៊េរីថ្មី

          សម្រាប់​ការប្រើប្រាស់​ពពួក Android Tablet នាពេល​បច្ចុប្បន្ននេះ​គឺថា មាន​ប្រជាប្រិយភាព​បន្តិចម្តងៗហើយ ទើប​នៅថ្ងៃនេះ គេ​ឃើញ​ក្រុមហ៊ុន Medion បានធ្វើការ​ប្រកាស​ចេញ​លក់​នូវ Tablet ស៊េរី​ថ្មី​មួយ​ដែលមាន​ឈ្មោះថា Medion Lifetab E10310។

          លក្ខណៈ​បច្ចេកទេស​ដែលមាន​បំពាក់​មកជា​មួយ Lifetab E10310 រួមមាន កម្រិត​អេក្រង់​ទំហំ 10.1 inch HD Resolution: 1280 x 800  និង Support ទៅនឹង Multitouch Capability។ពិសេស​ជាងនេះទៅទៀត វា​មាន Internal Storage ទំហំ 16GB មាន MicroSD Card Slot ចំនួន​មួយ​សម្រាប់​បន្ថែម​ទំហំ Storage រហូត​បាន​ដល់​ទៅ 64GB។

          ការ​រចនា​ឡើង​នៃ Tablet ស៊េរី​ថ្មី​ខាងលើនេះ មាន​កម្រាស់ 12.1 មី​ល្លី​ម៉ែត្រ និង ទម្ងន់ 594 ក្រាម និង​កម្រិត​កាមេរ៉ា​ខាងមុខ​ទំហំ 0.3 មេ​ហ្គា​ភិ​ច​សែ​ល ដែល​អាចធ្វើ​ការតភ្ជាប់​ទៅកាន់ Microphone បាន​ទៀតផង ហើយ​កាមេរ៉ា​ផ្នែក​ខាងក្រោយ​មាន​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់​ថតរូប​និង​ថត​វីដេអូ។

          សម្រាប់​អង្គ​ប្រតិបត្តិ​ការដែល​ដំណើរការ​នៅលើ Lifetab E10310 មាន​ឈ្មោះថា ARM Cortex A9 ល្បឿន 1.6GHz ជាមួយ Dual Core ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1 Jelly Bean។លើសពីនេះទៅទៀត Tablet ស៊េរី​ថ្មី​ខាងលើនេះ មានមក​ជាមួយ RAM 1GB ព្រមទាំង​ថាមពល​ថ្ម​ផ្ទុក​បានយូរ នឹង​តម្លៃ​លក់​លើ​ទីផ្សារ​គឺ ១៦៧ ផោន៕

          ប្រភពៈ geeky gadgets