ព័ត៌មាន

O2 Mobile គ្រោងដាក់ឲ្យដំណើរការ 4G LTE នៅថ្ងៃទី ២៩ សីហា

        ក្រុមហ៊ុនទូរស័ព្ទ​ចល័ត O2 Mobile នៅ​ចក្រភព​អង់គ្លេស​បានប្រកាស​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន​របស់ខ្លួន​នឹងដាក់​ឲ្យ​ដំណើរការ​នូវ​បណ្តាញ 4G LTE Network នៅលើ​ទីផ្សារ​អង់គ្លេស​នា​ថ្ងៃទី ២៩ សីហា ខាងមុខនេះ ហើយ​ទីក្រុង​ដែល​ទទួលបាន​ដំបូង​គេ​បង្អស់​គឺ London, Leeds និង Bradford។

        O2 Mobile ក៏បាន​បង្ហាញ​ផងដែរ​ថា សេវាកម្ម 4G LTE របស់​ពួកគេ​នឹង Available សម្រាប់​មនុស្ស​ប្រមាណ​ជា ៥ លាន​នាក់​អំឡុងពេល​ដាក់លក់​ជា​លើកដំបូង ហើយ​ពួកគេ​ប៉ុនប៉ង​ចង់បាន​អតិថិជន​រហូតដល់​ទៅ ២ លាន​នាក់​បន្ថែមទៀត​ក្នុង​មួយខែ។

       គម្រោងការ​របស់ O2 Mobile នឹង​គ្របដណ្តប់​លើ​ចំនួន​ប្រជាជន​អង់គ្លេស​ប្រមាណ​ជា ៩៨ ភាគរយ ហើយ ជាមួយ 4G Plan នឹង​ចាប់ផ្តើម​ក្នុងតម្លៃ ២៦ ផោន​ក្នុង​មួយខែ។បើទោះបីជា​យ៉ាងនេះ​ក្តី នៅពេលនេះ​ពួកគេ​ពុំទាន់​ធ្វើការ​បង្ហាញ​ឲ្យ​ជាក់លាក់​នូវ​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ៕

         ប្រភពៈ O2 Mobile