ព័ត៌មាន

Asus Memo Pad HD 7 ចាប់ផ្តើមបញ្ចេញលក់នៅថ្ងៃ សុក្រ ទី ០៩

       Asus Memo Pad HD 7 ថ្មីៗនេះ​ទើបតែ​បានទទួល​ការ​កុម្ម៉ង់​ពី​អតិថិជន ហើយ​ឥឡូវនេះ​ស្រាប់តែ​លឺថា មាន​ក្រុមហ៊ុន​មួយចំនួន​បានចាប់ផ្តើម​ដឹកជញ្ជូន​បញ្ចេញ​លក់​ដោយ​គិត​ចាប់ពី​ថ្ងៃ សុក្រ ទី ០៩ សីហា តទៅ។

       Asus Memo Pad HD 7 ត្រូវបាន​រចនា​ឡើយ​ដោយ​មានមក​ជាមួយ​មុខងារ​បច្ចេកទេស អេក្រង់​ប្រភេទ HD Display ទំហំ 7 inch មាន Resolution: 1280 x 800 pixels មាន​អង្គ​ប្រតិបត្តិការ​ជា​ប្រភេទ Quad Core Processor ពុំទាន់​ឃើញ​មាន​បង្ហាញ​ពី​ល្បឿន​របស់​វា​នៅឡើយ​ទេ ហើយ RAM ទំហំ 1GB។

      ដោយឡែក សម្រាប់​ការ​រចនា​ឡើង​នៃ​កម្រិត​កាមេរ៉ា​វិញ គឺមាន​ផ្នែក​ខាងមុខ​ទំហំ 1.2 មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់ Video Chat និង​ផ្នែក​ខាងក្រោយ​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់​ថតរូប​និង​វីដេអូ ហើយ​ចំពោះ​តម្លៃ​ដែល​នឹងត្រូវ​ដាក់លក់​វិញ គឺ ១៤៩ ដុល្លារ​សហរដ្ឋអាមេរិក៕

      ប្រភពៈ Unwired View