ព័ត៌មាន

Yahoo ទិញ Web Browser ពី Rockmelt

       ក្រុមហ៊ុន Yahoo ដោយ​យល់ឃើញថា ក្រុមហ៊ុនធំៗមួយចំនួន​ដូចជា Google, Mozilla និង Microsoft សុទ្ធ​តែមាន Web Browser របស់​ពួកគេ ទើប​នាពេលនេះ​ក្រុមហ៊ុន Yahoo គិត​ចង់​ទិញ Web Browser ពី​ក្រុមហ៊ុន Rockmelt ក្នុងតម្លៃ​ពី ៦០ ទៅ ៧០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

       ក្រុមហ៊ុន Yahoo ទិញ​ក្រុមហ៊ុន Rockmelt ក្នុងតម្លៃ​ខាងលើនេះ ក៏​ព្រោះតែ​ចង់​ប្រកួតប្រជែង​ជាមួយ Web Browser របស់​ក្រុមហ៊ុន​មួយចំនួន ដែល​ក្រុមហ៊ុន Microsoft មាន Internet Explorer, Google មាន Chrome និង Mozilla មាន Firefox។

       គួរ​កត់សម្គាល់ថា រាល់​ព័ត៌មាន​លម្អិត​ទាក់ទិន​ទៅនឹង Web Browser ដែល Yahoo ទិញ​ពី Rockmelt ពុំទាន់​ឃើញ​មានការ​បង្ហាញ​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ៕

       ប្រភពៈ bgr