ព័ត៌មាន

Android មានចំណែកទីផ្សារ ៨០ ភាគរយនៅត្រីមាសទី២ ឆ្នាំ ២០១៣ នេះ

         ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google បាន​ក្លាយខ្លួនជា​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដ៏​ពេញនិយម​ក្នុង​រយៈកាល​ជាង​ពីរ​បី​ឆ្នាំ​មកនេះ ហើយ​បើ​យោងតាម​ប្រភពព័ត៌មាន​ដែល​បាន​ចុះផ្សាយ បង្ហាញ​ឲ្យ​ដឹងថា Android បាន​វាយលុក​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក​បាន ៨០ ភាគរយ​នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០១៣ នេះ។

        យោង​ង​តាម​ប្រភពព័ត៌មាន​ដែល​ទើបតែ​ចុះផ្សាយ​ដោយ Strategy Analytics បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា ការដឹកជញ្ជូន​បញ្ចេញ​លក់​នៃ Android Smartphone សម្រាប់​ត្រីមាស​ទី២ឆ្នាំ ២០១៣ នេះ មាន​ចំនួន 182.6 លាន​គ្រឿង បើ​គិត​ជា​ចំណែក​ទីផ្សារ​វិញ វា​មាន​ដល់​ទៅ 79.5 ភាគរយ​ឯណោះ​នៃ​ទីផ្សារ​សកល។

       សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS របស់ Apple វិញ ត្រូវបាន​ប្រភព​ដដែល​បង្ហាញថា ការដឹកជញ្ជូន​បញ្ចេញ​លក់​ជាប់​ចំណាត់ថ្នាក់​ទី២ បន្ទាប់ពី Android ដោយមាន​ចំនួន 31.2 លាន​គ្រឿង ស្មើ​និង 13.6 ភាគរយ​ក្នុងអំឡុងពេល​ដូចគ្នា។

      ជាមួយគ្នានេះដែរ ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone របស់ Microsoft បាន​វាយលុក​លើ​ទីផ្សារ​បាន 3.9 ភាគរយ​ជាមួយនឹង​ការដឹកជញ្ជូន​បាន 8.9 លាន​គ្រឿង៕

      ប្រភពៈ Strategy Analytics