ព័ត៌មាន

Firefox OS Devices ទៅដល់ទីផ្សារអាមេរិកឡាទីនហើយ!

         សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ឬ Devices ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS ឬ Android  នាពេលនេះ​គឺថា កំពុងតែ​មានឈ្មោះ​បោះ​សម្លេង​ខ្លាំងណាស់ ហើយ​នាពេល​ឥឡូវ​នេះដែរ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Firefox ក៏​ចាប់ផ្តើម​លេចមុខ​ឡើង​បន្តិចម្តងៗដែរ។

        ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ Firefox OS រួមមាន ZTE Open និង Alcatel One Touch Fire ដែល​បានចាប់ផ្តើម​លក់​ដំបូងបង្អស់​នៅ​ទីផ្សារ​អេ​ស្ប៉ា​ញ​ដោយ Mobile Operator Telefonica ហើយ​ស្រាប់តែ​ពេលនេះ វា​កំពុងធ្វើដំណើរ​ទៅកាន់​ទីផ្សារ​អាមេរិក​ឡា​ទីន ដែល​ទំនងជា​ចេញលក់​នៅ Columbia និង Venezuela ក្នុង​ហាង Movistar។

        ចំពោះ Devices ទាំងពីរ​ម៉ូ​ដែល​ខាងលើនេះ ត្រូវបាន​គេ​សង្ឃឹមថា នឹង​វាយលុក​លើ​ទីផ្សារ​ប្រេ​ស៊ី​ល​នៅ​ត្រីមាស​ទី៤ ឆ្នាំ ២០១៣ នេះ។គួរបញ្ជាក់​ផងដែរ​ថា លោកអ្នក​អាចជា​វយ​កនូវ Devices ខាងលើនេះ​ជាមួយ​តម្លៃ ត្រឹមតែ ១០០ ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ៕

         ប្រភពៈ Mozilla