ព័ត៌មាន

ទូរស័ព្ទ Sumsung បានបង្ហាញការរចនាម៉ូដ Galaxy Note 3

     នៅ​មណ្ឌល IFA បាន​បង្ហាញថា​ក្រុមហ៊ុន Sumsung បានប្រកាស​ជា​ផ្លូវការ​ថា Galaxy Note 3និង​មកដល់​ពេលឆាប់ៗនេះ ។ មុនពេល​ធ្វើការ​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី 14ខែកញ្ញា គេហទំព័រ New Leak បានបង្ហាញ​ឲ្យ​អ្នកប្រើប្រាស់​ឃើញ​នូវ​ការ​រចនា​រូបភាព​ថ្មី បើ​យោងតាម​ប្រភព​ក្រុមហ៊ុនទូរស័ព្ទ SamMobile ។

     បន្ទាប់ពីរ​ធ្វើការ​បង្ហាញ​រូពភាព នៅ​ចុងបញ្ចប់​រូបរាង​ពិតប្រាកដ​របស់​វា​នៅតែ​ជា​អាថ៌កំបាំង ។ ការច្នៃប្រឌិត​ថ្មី​នេះជា​សេចក្តីរំភើប​របស់​ក្រុមហ៊ុន Samsung ដែល​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​មុខមាត់​ថ្មី ពី​ការ​រចនា​ដ៏​ពិសេស​នេះ ។ រូបរាង​របស់​វា​កោង ហើយ​រាប ស្មើ ដែលជា​ការ​រេច​នា​ថ្មី​មិន​ធ្លាប់មាន​ពីមុនមក ជាមួយនឹង​ការបង្ហាញ​រូបភាព​ប៊ិច S Penថ្មី ដែល​សាក​សមជា​មួយ Galaxy Note 3 ។

     ប្រភព : SamMobile