ព័ត៌មាន

ក្រុមហ៊ុនទូរស័ព្ទ Sony បង្ហាញទូរស័ព្ទថ្មីកាមេរ៉ាទំហំ 20 មេហ្គាភិចសែល

    កាលពីម្សិលមិញក្រុមហ៊ុនទូរស័ព្ទរបស់ប្រទេសជប៉ុនបានបង្ហាញរូបភាពទូរស័ព្ទ Xperia ថ្មីដែលមានសារមួយថាទូរស័ព្ទស្មាតហ្វូននេះហើយដែលអ្នកប្រើប្រាស់ពិតជាត្រូវការ ។ ការបង្ហាញព័ត៌មានជាផ្លូវការនេះបានធ្វើឡើងដោយក្រុមហ៊ុនទូរស័ព្ទ Sony ដែលបង្ហាញពីទូរស័ព្ទស្មាតហ្វូន Xperia Andriod ជាមួយនឹងកាមេរ៉ាទំហំ 20 មេហ្គាភិចសែល។​ព័ត៌មានទាំងអស់នេះក៏មានបង្ហាញនៅលើTwitter Facebook  ជាមួយនិងរូបភាពរបស់​ទូរស័ព្ទXperia Honami ផងដែរ ។សេចក្ដីលម្អិតបានបង្ហាញរូបភាពថ្មីគឺមិនខុសគ្នាជាង រូបភាពដែលបានលេចធ្លាយនៃការសាកល្បងមុនពីទូរស័ព្ទដែលមានរាងតូចដូចទូរស័ព្ទ Xperia Z ។ បើមើលពីខាងមុខ និងខាងក្រោយវាមានរាងរាបស្មើដូចទូរស័ព្ទ ZZ Xperia មាន អេក្រង់ទំហំ 6.4 អ៊ីង ។ ក្រុមហ៊ុនទូរស័ព្ទ  Sony ប្រាកដជាបង្ហាញទូរស័ព្ទថ្មីរបស់ខ្លួនដែលមានកំរិតបង្ហាញ 20 មេហ្គាភិចសែលទៅដល់សាធារណ:ជននៅពេលឆាប់ខាងមុខនេះ ។

ប្រភព: Sohoa.vnexpress.net