ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ Firefox Mobile របស់ទូរស័ព្ទ ZTE ត្រូវបានលក់អស់

    ព័ត៌មាន​ថ្មី​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Firefox Mobile របស់​ទូរស័ព្ទ ZTE ត្រូវបាន​លក់​អស់​នៅ​ក្រុមហ៊ុន eBay បន្ទាប់ពី​បានដាក់​លក់​កាលពី​ខែ​មុន​នៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ។ បន្ទាប់ពី​ការបង្ហាញ​បានតែ​ប៉ុន្មាន​សប្តាហ៍​ប្រព័ន្ធ​ប្រតិបត្តិការ Firefox Mobile របស់​ទូរស័ព្ទ ZTE ត្រូវបាន​លក់​អស់ ទូរស័ព្ទ ZTE មានកម្ម​វិធី Mozilla ថ្មី​របស់ Firefox ដែល​ចាប់ផ្តើម​ប្រតិបត្តិ​ការដែល​អាច​ប្រើ​បាន​រហូតដល់​កម្មវិធី​ថ្មី​មួយទៀត​ត្រូវបាន​បង្កើត។

    ទូរស័ព្ទ ZTE ថ្មី​ដែល​កំពុងដំណើរការ​ក​ម្ម​វិធី Mozilla ថ្មី​របស់ Firefoxបាន​បើក​ដំណើរការ​ជា​លើកដំបូង​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​នៅលើ​បណ្តាញទូរស័ព្ទ​ចល័ត​និង​បណ្តាញទូរស័ព្ទ Telefónica Venezuela និង​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ខែកក្កដា។ ក្រុមហ៊ុន​របស់​កម្មវិធី Mozilla បាន​ប្រាប់​បន្ថែម​អំពី​ទូរស័ព្ទ ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​ដំណើរ​ប្រព័ន្ធ​ប្រតិបត្តិការ Firefoxក្នុង​ទូរស័ព្ទដៃ​របស់​ពួកគេ។

    ប្រភព : Toms Hardware