ព័ត៌មាន

ទូរស័ព្ទ Moto X បញ្ចុះតម្លៃបន្ទាប់ពីចេញផ្សាយបានមួយខែ

     ទូរស័ព្ទ  Moto X ដែលមានតម្លៃដើម199ដុលា្លរ ជាមួយនឹងការធានាជូនពីរឆ្នាំ ។ ទោះជា យ៉ាង ណាក៏ដោយ បណ្តាញនៅក្នុងប្រទេសកាណាដាកំពុងចាប់ផ្តើមផ្លាស់ប្តូរតម្លៃថ្មី ដែលខុសគ្នារហូតដល់​ 50 ដុលា្លរនេះបើយោងតាមគេហទំព័រ ​​CNET វានឹងផ្លាស់ប្តូរតម្លៃ នៅត្រីមាសទីបួនឆ្នាំ 2013 ។ ហេតុនេះ ហើយ​ក្រុមហ៊ុន Google ហាក់បីដូចជាគ្មានទទួល បានចំណូលពិសេសអ្វីទេនៅពេលដែលទូរស័ព្ទ Nexus 4 បានធ្លាក់តម្លៃពី 199ដុលា្លរមក សល់ត្រឹមតែ 100ដុលា្ល ។ ឥឡូវនេះ ក្រុមហ៊ុនមានបំណងចង់លក់ទូរស័ព្ទនេះក្នុងតម្លៃ ធម្មតាក្នុងទីផ្សារ ។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃរបស់វាមិនទាន់បានសម្រេចនៅឡើយ ទេ ។ មួយវិញទៀត ការបង្ហាញរបស់វាធ្វើឡើងនៅស្របពេលដែលទូរស័ព្ទស្មាតហ្វូន ពិសេស ផ្សេងៗទៀតបានបង្ហាញដែលមានដូចជា ទូរស័ព្ទ iPhone 5S ទូរស័ព្ទ Galaxy Note III ទូរស័ព្ទ Xperia Honami​ ជាដើម​។​ ទូរស័ព្ទ​ Moto X ទូរស័ព្ទរបស់ Google ត្រូវបាន គេផលិតនៅក្នុងសហរដ្ឋអាមេរិកវាមានភាពងាយស្រួលជាងទូរស័ព្ទផលិតនៅអាស៊ីដូចជា ទូរស័ព្ទ iPhone ឬទូរស័ព្ទ Galaxy ។ ម៉្យាងវិញទៀត ម៉ាស៊ីនវាមាន 18 ពណ៌  ដែលមានកម្មវិធីស្រូបសម្លេង និងការបង្ហាញដ៏ពិសេស ។ ទោះជាយ៉ាងណាក៏ដោយ ការ​កំណត់រចនាសម្ព័ន្ធអេក្រង់ HD របស់ទូរស័ព្ទមានភាពច្បាស់លាស់ ព្រមទាំងទំនើប ទៀតផង ។

    ប្រភព: sohoa.vnexpress.net