ព័ត៌មាន

ក្រុមហ៊ុនទូរស័ព្ទ iPhone នឹងពង្រីកទំហំអេក្រង់ឲ្យធំជាងមុននៅឆ្នាំក្រោយ

     ដោយយោងតាមគេហទំព័រ KGI Ming-Chi Kuo បានអះអាងថាក្រុមហ៊ុនទូរស័ព្ទ iPhone នឹងបង្កើតឲ្យមានទូរស័ព្ទអេក្រង់ទំហំពី 4.5អ៊ីងទៅ 5 អ៊ីងនៅឆ្នាំក្រោយ ប៉ុន្តែមានពត៌មានមួយផ្សេងទៀតបានបង្ហាញថាក្រុមហ៊ុនទូរស័ព្ទបានធ្វើតេស្តសាកល្បងអេក្រង់ទំហំធំនោះរួចហើយ ។ បើយើងក្រលេកមើលទីផ្សារបច្ចុប្បន្ន ទូរស័ព្ទiPhone ស៊េរ៉ីខ្ពស់បំផុតមានអេក្រង់ ទំហំ 4 អ៊ីងដូចច្នេះ ក្រុមហ៊ុនទូរស័ព្ទនឹងខិតខំរកគ្រប់មធ្យោបាយដើម្បីកែច្នៃយ៉ាងណាឲ្យទូរស័ព្ទនេះ​កាន់តែមានលក្ខណះពិសេសថែមទៀត ។ ហេតុដូច្នោះហើយ បានជាក្រុមហ៊ុនទូរស័ព្ទ Apple កំពុងតែពិចារណាយ៉ាងយកចិត្តទុកដាក់ទៅលើកំណែទម្រង់​អេក្រង់យ៉ាងណាឲ្យមានលក្ខណះពិសេសជាង ។

     ប្រភព: Teachradar