ព័ត៌មាន

ទូរស័ព្ទ HTC នឹងធ្វើការបង្ហាញនៅខែក្រោយ

     បើយោងទៅតាមការឆ្លើយតបរបស់នាយកក្រុមហ៊ុន HTC លោកJason បានបង្ហាញនៅលើ Twitter ថាក្រុមហ៊ុន HTC ជាមួយនឹងធ្វើឲ្យអ្នក ប្រើប្រាស់ទូរស័ព្ទ ដៃកាន់តែមានលក្ខណ: ប្រសើរឡើងដោយមាន ការកែប្រែប្រព័ន្ធប្រតិបត្តិការ Android 4.3 ដោយចុងខែកញ្ញានេះ ។  បើទោះបីជាបច្ចុប្បន្ន នេះមានព័ត៌មាន អំពីការគ្មានពេលវេលានៃការបើកដំណើរការថ្មីនេះ ប៉ុន្តែវិត្តមានរបស់លោក Jason បានក្នុងក្រុមហ៊ុន HTC បានបង្ហាញថាអ្នកនឹងមិនរង់ ចាំយូរពេកដើម្បីអាចមើល ឃើញភាពប្រសើរឡើងពីកំណែប្រែថ្មីរបស់ប្រព័ន្ធប្រតិបត្តិការដ៏ល្អបំផុតមួយ នេះ ។  យ៉ាងណាមិញ កាលពីមុនក្រុមហ៊ុន Samsung  ក៏បានសន្យាថានឹងធ្វើឱ្យប្រសើរ ឡើងប្រព័ន្ធដំណើរការរបស់ទូរស័ព្ទ Galaxy S3 ថ្មីនិង Galaxy S4 ទៅប្រព័ន្ធដំណើរការ Android  4.3ថ្មី ។ ទោះជា យ៉ាងណាអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនត្រូវតែរង់         ចាំរហូត ដល់ខែ តុលា ឆ្នាំ2013ដែល ក្រុមហ៊ុនមិនបានប្រកាស ពីពេលវេលាជាក់លាក់នៃការបើកដំណើរការកំណែប្រព័ន្ធប្រតិបត្តិការថ្មីនៅឡើយទេ ។ នៅវេទិកាក្រុមហ៊ុន HTC ដែលជាកម្មសិទ្ធិរបស់ប្រព័ន្ធប្រតិបត្តិការ Android របស់ទូរស័ព្ទស្មាតហ្វូន
នឹងបង្ហាញពីដំណើរការមានល្បឿន 1,7 GHz  នៃទំហំអេក្រង់ 4.7 “HD ដែលមានភាពធន់ទៅនឹងស្នាមកូត ឬ កោសកញ្ចក់ផងដែរ ។ ម្យ៉ាងទៀតវាមានអង្គចងចាំទំហំ 2 GB  និង 32GB សម្រាប់អង្គចងចាំក្នុងម៉ាស៊ីនផ្ទាល់ រួមជាមួយការតភ្ជាប់ 4G LTE ដូចជាមាន GPS ឌីជីថលត្រីវិស័យ​  Wi-Fi និង Bluetooth NFC កម្រិត  4.0  ផងដែរ  ។

      ប្រភព: sohoa.vnexpress.net