ព័ត៌មាន

ទូរស័ព្ទ Nokia ភ្ជាប់ជាមួយកាមេរ៉ាមានតម្លៃថោក

    ទូរស័ព្ទ Nokia ស៊ីមពីរមានតម្លៃត្រឹមតែ 29 ដុល្លារប៉ុណ្ណោះដែលមានបំពាក់ជាមួយមេម៉ូរ៉ីកាត Slot ជាមួយនឹងតន្រ្តី MP3 ជាពិសេសទៀតផង ។ ទូរស័ព្ទ Nokia ស៊ីមពីរគឺជាទូរស័ព្ទដែលមានតម្លៃថោក និងពេញនិយមផងដែរ ។ វាបាននាំមកនូវជាមួយអេក្រង់ទំហំ 1.8 អ៊ីង និងមានរហូតដល់ទៅ 64 លានគ្រឿង មានកម្រិតបង្ហាញ 160×128 ភិចសែល ។ ដូចគ្នាផងដែរ វាមានលក្ខណ:គួរឲ្យទាក់ទាញ ហើយថែមទាំងមានទម្ងន់ត្រឹមតែ 70ក្រាមប៉ុណ្ណោះ ។ ទោះបីជាយ៉ាង ណាក៏ដោយវាក៏មានមេម៉ូរ៉ី microSD Slot ដែលមានអង្គចងចាំរហូតដល់ទៅ 32GBព្រមទាំងអាចចាក់តន្រ្តីនិងអាច បើកវិទ្យុស្តាប់ បាន ទៀតផង ចំណែកឯថាមពលថ្មមានរហូតដល់ 950 mAh អាចប្រើបានរយ:ពេល 31ថ្ងៃ ។

    ប្រភព: sohoa.vnexpress.net